2019-03-19 16:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើការធ្វើនយោបាយរបស់លោកប្រធាបនាធិបតី រី ហ្គេន ដើម្បីប្រឆាំង និងចក្រភពបីសាច បានធ្វើឪ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកជួបប្រទះ វិបត្តិ ដូចម្ដេច ?
២. កាត់បន្ថយវិបត្តិនេះ តើលោកប្រធានាធិបតី រី ហ្គេន បានធ្វើដូចម្ដេច ?
៣. ដើម្បីកាត់បន្ថយភាពតានតឹងលើពិភពលោក តើលោកប្រធានាធិបតី សហភាពសូវៀត កូបាឆូវ បានធ្វើដូចម្ដេចខ្លះ ?
៤. តើទឹកដីអង់គេ្លសជាទឹកដីមានលក្ខណៈដូចម្ដេច ? មានទំហំប៉ុន្មាន ?
៥. នៅមុនសម័យសង្រ្គាមលោកលើកទី ១ ប្រទេសអង់គ្លេសជាប្រទេសដូចម្ដេច ?
ចម្លើយ
១. ការធ្វើនយោបាយរបស់លោកប្រធានាធិបតី រីហ្គេន ដើម្បីប្រឆាំងនឹងចក្រភពបិសាចបានធ្វើឪ្យសេដ្ឋកិច្ច សហរដ្ឋអាមេរិក មានឪនភាពយ៉ាងខ្លាំងគឺដោយ សារការចំណាយទៅលើការរត់ប្រណាំងសព្វាវុធ ហើយបានក្លាយទៅជាប្រទេសដែលជំពាក់បំណុល គេច្រើនជាងគេលើពិភពលោក ។
២. ដើម្បីកាត់បន្ថយវិបត្តិនេះ លោកប្រធានាធិបតី រី ហ្គេន បានប្ដូរឥរិយាបថ ទៅរកភាពសម្របសម្រួលជាមួយសហភាពសូវៀតវិញ ហើយទុកនយោបាយនេះឪ្យប្រធានាធិបតីក្រោយជាអ្នកអនុវត្តបន្ដ ។
៣. ដើម្បីកាត់បន្ថយភាពតានតឹងលើពិភពលោក លោកប្រធានាធិបតី សហភាពសូវៀត កូបាឆូវ បានធ្វើដូចតទៅ ៖
៤. ទឹកដីអង់គ្លេសទឹកដីមានលក្ខណៈជាដែនកោះឬ អីរ៉ុបដីទឹក ដែលពុះខ័ណ្ឌពីអីរ៉ុបដីគោកដោយច្រកសមុទ្រម៉ង់ មានចម្ងាយ ៣២គ.ម ហើយបែងចែកទឹកដី ៤ ផ្នែកគឹ ក្រង់ប្រឺតាញ អេកូស ប្រទេសហ្គាល់ និងអៀកឡង់ខាងជើង ។ ប្រទេសនេះមានទំហំ ២២៤, ០៤៦ គីឡូម៉ែត្រក្រឡា ។
៥. នៅមុនសង្រ្គាមលោកលើកទី ១ ប្រទេសអង់គ្លេសជាប្រទេសមហាចំណាច អាណានិគមជាងគេនិងប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម ។