ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ
- សិទ្ធិមនុស្ស គឺជាអ្វីទាំងអស់ដែលមនុស្សត្រូការជាចាំបាច់ សម្រាប់ឲ្យមនុស្សរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើ ឬការទាមទារអ្វីមួយពីនរណាម្នាក់។
- សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ ក្នុងការពារខ្លួនស្របច្បាប់តាមវប្បធម៌របស់ជាតិខ្លួន។
- សិន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងដោយរដ្ឋទាំងឡាយ ដោយកំណត់តាមរយៈច្បាប់ពិសេសទាំងឡាយ។
- កតិកាសញ្ញា គឺសញ្ញាសន្មតគ្នាទុកជាគ្រឿងសម្គាល់អ្វីមួយ។
- កតិកាសញ្ញា ( វចនានុក្រមខ្មែរ ) គឺកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើនរវាងរដ្ឋទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។
- ពិធីសារ គឺជាឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀង តែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង។
- ការសម្រុះសម្រួល គែដំណើរការដែលធ្វើឲ្យតួអង្គក្នុងទំនាស់ ឯកភាពទទួលយកសំណើររបស់ភាគីម្ខាងទៀតដែលមិនប៉ះពាល់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគេទាំងសងខាង។ ដូច្នេះការសម្រុះសម្រួលជាចំណុចកណ្តាលនៃបញ្ហាប្រឈម និងការចុះសម្រុងគ្នា។
- សេរីភាព គឺជាអំណាចដែលអាចធ្វើអ្វីបានតាមចិត្ត ប៉ុន្តែក្រោមច្បាប់អំណាចពេញទី។ ( វចនានុក្រម ) គឺជាអំណាចក្នុងការធ្វើអ្វីមួយបាន កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
- តម្រូវការ ជាលក្ខខណ្ឌនៃបញ្ហាមួយដែលកើតឡើងនៅពេលដែលមនុស្សម្នាក់ចង់បានអ្វីមួយខ្លាំងក្នុង ខណៈដែលខ្លួនមានកង្វល់ មានភាពតានតឹង មានបញ្ហាធ្ងន់ធ្ងរ ឬទីទាល់បំផុត។
- ការផ្តល់សច្ចាប័ន គឺចាការទទួលស្គាល់ចាផ្លូវការ និងព្រមទទួលយកមកអនុវត្ត ឬជាការប្តេជ្ញាចិត្តជាផ្លូវការរបស់រាជរដ្ឋាភិបាលក្នុងការប្រតិបត្តិតាម។