Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សេដ្ឋកិច្ចមាន៣ប្រភេទគឹ សេដ្ឋកិច្ចទីផ្សារសេរី សេដ្ឋកិច្ចបញ្ជា ឬសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចចម្រុះ។

  • សេដ្ឋកិច្ចទីផ្សារសេរីគឺកម្មសិទ្ធិលើធនធានសេដ្ឋកិច្ច ឬកត្តាផលិតកម្មមួយភោគធំ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជារូបវន្តបុគ្គល និងនីតិបុគ្គល។ ផ្អែកតាមទ្រឹស្តីលោក អាដាមស្ម៊ីតថាយន្តការទីផ្សារនេះ ការគ្រប់គ្រង និងសម្របសម្រួល គឹសេដ្ឋកិច្ចអាចធ្វើនិយ័តកម្មដោយខ្លួនឯង។
  • សេដ្ឋកិច្ចបញ្ជាឬសេដ្ឋកិច្ចផែនការគឺរដ្ឋមានកម្មសិទ្ធិលើធនធានឬកត្តាផលិតកម្មស្ទើរតែទាំងអស់ឯយន្តការគ្រប់គ្រងនិងសម្របសម្រួលផ្អែកលើមូលដ្ឋានផែនការរបស់រដ្ឋមានន័យថាដំណើរការផលិតកម្មស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋស្ទើរតែទាំងស្រុង។ ចំពោះដំណោះស្រាយបញ្ហាធំទាក់ទងនឹងផលិតកម្ម ការប្រើប្រាស់ ការបែងចែកធនធានផ្សេងៗស្ថិតនៅក្រោមការកំណត់របស់រដ្ឋ។
  • សេដ្ឋកិច្ចចម្រុះ គឺជាការរួមបញ្ចូលគ្នានូវយន្តការទីផ្សារ និងយន្តការរដ្ឋ ដែលមានតួនាទីសំខាន់ដូចគ្នាក្នុងការដោះស្រាយបញ្ហា តើត្រូវផលិតអ្វី? ផលិតយ៉ាងដូចម្តេច? ផលិតសម្រាប់អ្នកណា? ផលិតកម្មក្នុងតម្លៃប៉ុន្មាន? ឯកសារយោងhttps://www.youtube.com/channel ,Prach Phanit

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login