Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 09:52

ពាក្យ “ដើរឱ្យមានបី ស្រដីឱ្យមានបួន”

  • ពាក្យចាស់ដែលោកបានពោលទូន្មានកូនចៅមកនេះ មានពិតជាក់ស្តែងក្នុងលំអាននៃការងារផ្សេងៗដើម្បីកុំឱ្យមានការថ្លោះធ្លោយ។

ក.ពាក្យ “ដើរឱ្យមានបី” ជាចំនួនអ្នករួមដំណើរដាច់ឆ្ងាយពីមនុស្សម្នា ដើម្បីអាចយកអាសាគ្នាក្នុងគ្រាមានអាសន្ន។ មានន័យថា ដើរគ្នាបីនាក់បើម្នាក់មានគ្រោះថ្នាក់អ្វីមួយ នៅមានពីរនាក់ទៀតជួយយកនាំមកផ្ទះ។ ប៉ុន្តែបើទៅជាមួយគ្នាហើយមានការទាស់ទែងគ្នានោះ ក៏មានម្នាក់ជួយសំរុះសំរួលឱ្យបានស្រួលនឹងគ្នាដែរ។

ការដឹកនាំប្រទេសក៏គេត្រូវបែងចែកអំណាចជាបីដែរ ដើម្បីឱ្យប្រទេសជាតិមានការរីកចំរៀនជៀនលឿន គឺអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញាតិ្ត និងអំណាចតុលាការ ហើយអំណាចទាំងបីត្រូវមានទំនាក់ទំនងគ្នាជានិច្ច។

ខ.ពាក្យ “ស្រដីឱ្យមានបួន” គឺក្នុងការនិយាយស្តីគ្មាននរណាម្នាក់និយាយចេញទៅហើយសុទ្ធត្រឹមត្រូវទាំងអស់នោះទេ គឺវាអាមានពាក្យសំដីខ្លះប៉ះពាល់អារម្មណ៍អ្នកដទៃឬនិយាយដោយប្រើពាក្យអសុរសនោះវានាំឱ្យកើតទំនាស់រវាងគ្នានិងគ្នា។ ដូចនេះ ក្នុងការនិយាយស្តីយើងត្រូវប្រកបដោយអង្គ៤៖

  • សីល៖ ការនិយាយប្រកបដោយកាយោគយល់អធ្យស្រ័យគ្នាមានចិត្តូទូលាយរាប់រកគ្នា
  • ទាន៖ និយាយដោយប្រកាន់ចិត្តមនុស្សធម៌ អនុគ្រោះដល់គ្នាទៅវិញទៅមក
  • ភាវនា៖ ការនិយាយដោយមានសេចក្តីប្រាកដក្នុងចិត្តថា មិននិយាយកុហកភូតភរ
  • អធិដ្ឋាន៖ និយាយយ៉ាងណាត្រូវធ្វើយ៉ាងនោះ។

ការបញ្ចេញវាចាប្រកបដោយធម៌បួនយ៉ាងនេះ វាមិនមានធ្វើឱ្យអ្នកដទៃមានការមួរហ្មងក្នុងចិត្តដែលនាំអោយកើត ជាទំនាស់អ្វីឡើយ។ ផ្ទុយទៅវិញថែមទាំងនាំឱ្យយើងចេះស្រលាញ់រាប់អានគ្នានិងធ្វើដំណើរជាមួយគ្នាបានសុខសប្បាយប្រកបដោយជោគជ័យទៀតផង។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login