Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

គ្រប់អង្គភាព ស្ថាប័នមិនថាជាកម្រិតតូចៗដូចជាក្នុងគ្រួសារ សាលារៀ​ន សហគមន៍ ឬកម្រិតធំៗចាប់ពីក្រុមហ៊ុនរហូតដល់ប្រទេសជាតិសុទ្ធតែត្រូវមានអ្នកដឹកនាំ។ ភាពចម្រើនជឿនលឿន ភាពស្ថិតស្ថេរគង់វង្ស ភាពរស់ឬស្លាប់នៃអង្គភាពឬស្ថាប័នទាំងនោះតែងត្រូវពឹងផ្អែកលើអ្នកដឹកនាំទាំងអស់។

        បុគ្គលជា “អ្នកគ្រប់គ្រង”​ “នាយកប្រតិបត្តិ” ឬ “ស៊ីអ៊ីអូ” អាចពុំមែនសុទ្ធតែជាអ្នកដឹកនាំនោះទេ។ និមិត្តសញ្ញានៃពាក្យទាំងនេះគ្រាន់តែជា “មុខតំណែង” ប៉ុណ្ណោះព្រោះអ្នកដឹកនាំពិតប្រាកដត្រូវមានបារមី មានចំណេះដឹងមានសម្ថភាព មានជំនាញ ហើយអាច “ដឹកនាំ​” ធ្វើជាគំរូឲ្យអ្នកដ៏ទៃដើរតាមបាន។

        សៀវភៅ The 5 Levels of Leadership ឬ ភាពជាអ្នកដឹកនាំ 5 កម្រិត ជាការប្រមូលចងក្រងគំនិត បទពិសោធន៍ ពីការបង្រៀនភាពជាអ្នកដឹកនាំដែលបានប្រឡូកអស់ជាង ៣០ ឆ្នាំរបស់បណ្ឌិត ចន ស៊ី ម៉ាក្សវេល និងជាសៀវភៅដែលអ្នកសិក្សាមានសំណូមពរឲ្យគាត់ធ្វើបទបង្ហាញច្រើនបំផុត។
 

 

ភាពជាអ្នកដឹកនាំ 5 កម្រិត ជាសៀវភៅដែល ចនស៊ី ម៉ាក្សវែល បានលើកបង្ហាញឲ្យឃើញពីភាពរួមទាំងអស់នៃភាពជាអ្នកដឹកនាំ ចាប់ពីជំហានដំបូងរហូតដល់ក្លាយជាអ្នកដឹកនាំពេញលក្ខណៈនិងថែមទាំងបានបែងចែកភាពជាអ្នកដឹកនាំទៅតាមកម្រិតផ្សេងៗ ដើម្បីធ្វើឲ្យអ្នកអានបានឃើញច្បាស់អំពីដំណាក់កាលនៃការផ្លាស់ប្តូរ និងចំណុចសំខាន់នៃភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗដែលជួយឲ្យបានស្វែងយល់កាន់តែងាយស្រួលនិងស៊ីជម្រៅអំពីភាពជាអ្នកដឹកនាំ 5កម្រិតដែលមានដូចខាងក្រោម៖


កម្រិតទី 1 មុខតំណែង : ជាចំណុចចាប់ផ្តើមនៃភាពជាអ្នកដឹកនាំនិងដែលត្រូវអភិវឌ្ឍ។

កម្រិតទី​ 2 ការទួលស្គាល់ : ជាការសាងសម្ពន្ធភាពរវាងក្រុមការងារដើម្បីឲ្យមានការទទួលស្គាល់។

កម្រិតទី 3 ការសាងសមិទ្ធផល : ការបញ្ចេញថ្វីដៃនិងការធ្វើឲ្យក្រុមការងារសាងសមិទ្ធផលរបស់ខ្លួន។

កម្រិតទី 4 ការអភិវឌ្ឍធនធានមនុស្ស : ប្រឹងប្រែងអភិវឌ្ឍអ្នកដ៏ទៃ ឲ្យបានក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។

កម្រិតទី 5 កម្រិតខ្ពស់បំផុត : ជាអ្នកដឹកនាំពេញលក្ខណៈ។

 

ស្វែងយល់បន្ថែមតាមរយះ mindbooks

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login