តួនាទី និងភារកិច្ចរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។
១. តួនាទីរបស់សហគមន៍ ជាគណៈកម្មការសាងសង់ និងឧបត្ថម្ភគាំទ្រសាលារៀន។
២. ភារកិច្ចរបស់សហគមន៍ គឺ ប្រមូលកុមារឲ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀន បំផុសកូនចៅឲ្យទៅសាលារៀន តាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីអភិវឌ្ឍសាលារៀន។
ក. ការប្រមូលកុមារឲ្យចូលរៀនៈ
- គ្រួសារនីមួយៗត្រូវជួយរំឮកគ្នា ដោយឲ្យកូនចៅដែលដល់អាយុសិក្សាទៅសាលារៀនបានទៀងទាត់ (មត្តេយ្យ ថ្នាក់ដំបូង បឋមសិក្សា)។
- ប្រមូលកុមារដែលនៅក្រៅសាលារៀន និងជួយទំនាក់ទំនងជាមួយឪពុកម្ដាយ ដែលមិនបានឲ្យកូនចៅទៅរៀនដើម្បីបានទៅរៀន។
- ជួយប្រមូល និងជួយបង្កលក្ខណៈងាយស្រួលដើម្បីឲ្យកុមារទីទ័លក្រពិការបានទៅរៀន។
ខ. ការស្វែងរកចំណូលថវិកា និងគ្រប់គ្រងថវិកា
សាលារៀនដំណើរការបានល្អ គឺអាស្រ័យដោយមានថវិកាទ្រទ្រង់។ សហគមន៍ត្រូវចូលរួមយ៉ាងសកម្មក្នុងការស្វែងរកថវិកាសម្រាប់ឧបត្ថម្ភសាលារៀន។ ការស្វែងថវិកាអាចធ្វើទៅបានតាមរយៈច្រើនរូបភាព
- បុណ្យផ្សេងៗ (រស្មីសាមគ្គីជាតិ ផ្កា កំសាន្ដផ្សេងៗ អង្គាសបច្ច័យ កឋិនទាន។ល។)
- ស៊ីវិភាគទាន ជាស្រូវ សម្ភារផ្សេងៗ ការប្រើទុន ឬទុនបង្វិលដោយទំនាក់ទំនង ជាមួយសប្បុរសជន( គណៈកម្មការ អាចារ្យវត្ត មាតាបិតាសិស្សអ្នកមានទ្រព្យសម្បត្តិក្នុង និងក្រៅប្រទេស សហគមន៍ ឯកជន ដូចជា ក្រុមហ៊ុនផ្សេងៗ និងទំនាក់ទំនងជាមួយរដ្ឋអំណាច...។) និងតាមរយៈសកម្មភាពផ្សេងៗដូចជាបង្កើតកន្លែងរមណីយដ្ឋាន ទេសចរណ៍ ធ្វើសិប្បកម្ម សកម្មភាពសិល្បៈ និងទំនាក់ទំនងជាមួយអង្គការអន្ដរជាតិ និងក្រៅរដ្ឋាភិបាល។
គ. គ្រប់គ្រងថវិកា
- ថវិកាចំណូលត្រូវមានបញ្ចីកត់ច្បាស់លាស់ ដោយមានបញ្ជាក់នូវប្រាក់ចំណូល កាលបរិច្ឆេទទទួល ចំនួនថវិកាឈ្មោះអ្នកទទួល ឈ្មោះអ្នកដឹងឮ...។ល។
- បញ្ចីចំណាយត្រូវមានបញ្ជាក់ប្រភេទចំណាយចំនួនទឹកប្រាក់ កាលបរិច្ឆេទ និងភ្ជាប់ជាមួយនូវកំណត់ហេតុដែលអង្គប្រជុំបានសម្រេចឲ្យចំណាយ។
- ថវិកាត្រូវថែរក្សា និងគ្រប់គ្រងដោយបុគ្គលស្មោះត្រង់ដែលជ្រើសរើសដោយសហគមន៍ដែលជាបុគ្គលមានស្មារតី និងស្រឡាញ់ការអប់រំ។
- ចំណូល និងចំណាយត្រូវផ្សព្វផ្សាយឲ្យគណៈកម្មការសហគមន៍ ឬសហគមន៍ដឹងឮ។
ឃ. ថែរក្សាសម្បត្តិសាលារៀន
- សហគមន៍ត្រូវចាត់ទុកសាលារៀនជាទ្រព្យសម្បត្តិរួម។
- សហគមន៍ត្រូវគ្រប់គ្រងសត្វពាហនៈកុំឲ្យចូលក្នុងសាលារៀន។
- ជួយថែរក្សា ការពារយាមកាមទ្រព្យសម្បត្តិសាលារៀន និងជួសជុល។
- តាមដានមើល ជួយថែរក្សាសម្ភារៈសិក្សារបស់កូនចៅដែលសាលាបានខ្ចី សម្រាប់ការរៀនសូត្រ ដូចជាសៀវភៅសិក្សាជាដើម។
- ថែរក្សាទ្រព្យសម្បត្តិដែលសាលារៀនបានឲ្យខ្ចីក្នុងពេលមានរវល់ដូចជា តុ កៅអី ពេលបុណ្យទាន។
ង. ចូលរួមសាងសង់ ជួសជុលសាលារៀន
- សហគមន៍ជាកម្លាំងមិនចេះរីងស្ងួត
- សហគមន៍ចូលរួមជយយឧបត្ថម្ភ មជ្ឈមណ្ឌលធនធាន កម្រងសាលា និងប្រើប្រាស់តាមសេចក្តីត្រូវការដើម្បីពង្រីកចំណេះដឹងរបស់គេ និងជួយដល់ការរៀនសូត្ររបស់កូនចៅពួកគេ។
- សហគមន៍ចូលរួមតាមកម្លាំងចិត្ត និងកម្លាំងកាយ ( បំផុសគំនិតបងប្អូនកូនចៅដែលមានជំនាញខាងសំណង់ឲ្យចូលរួមធ្វើជាង បំផុសបងប្អូនដែលគ្មានដែលគ្មានជំនាញឲ្យចូលរួមជាពលកម្ម ក្នុងការដឹកជញ្ជូនថ្ម ខ្សាច់ ដែក និងសម្ភារៈសំណង់ផ្សេងៗ។
- សហគមន៍ចូលរួមតាមរយៈសម្ភារៈរួមមានការចូលរួមជួយឧបត្ថម្ភផ្តល់ថវិកា ដែលបានបានមកពីសកម្មភាពផ្សេងៗ ចូលរួមជាសម្ភារៈផ្សេងៗ ដូចជាខ្សាច់ដែលជាសម្ភារៈមាននៅមូលដ្ឋាន។
- ជួយថែរក្សាសម្ភារៈសំណង់ទាំងអស់ដែលត្រូវដឹកនាំមកដល់ទីកន្លែងសាងសង់។
- ជួយកែលំអបរិស្ថានសាលារៀន។
ច. បំផុសកូនចៅឲ្យទៅសាលារៀន
- ជួយរំឮកជាប្រចាំនូវគ្រួសារណាដែលមានកូនដល់អាយុសិក្សាឲ្យទៅសាលារៀន។
- ជួយផ្ដល់ព័ត៌មានអំពីកុមារដែលត្រូវចូលរៀន និងចំនួនកុមារដែលនៅសាលារៀន ដោយដោះស្រាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពដើម្បីឲ្យបានទៅសាលារៀន។
សហគមន៍ត្រូវជួយផ្សព្វផ្សាយដល់ប្រជាជនឲ្យនៅកូនចៅទៅសាលារៀនតាមរយៈមធ្យោបាយផ្សេងៗដូចជាៈ ការប្រជុំ ការជួបគ្នានៅវត្តរៀងរាល់ថ្ងៃសីល ថ្ងៃបុណ្យ ការសំដែងសិល្បៈ ការទស្សនា ការបិទប្រកាស វិទ្យុទូរទស្សន៍ សារព័ត៌មានប្រកាស និងចូលរួមបើកបវេសនកាលរបស់សហគមន៍មាតាបិតាសិស្ស។
ឆ. តាមដានការសិក្សារៀនសូត្ររបស់សិស្ស
ការអប់រំមិនមែនជាបន្ទុកសាលារៀនតែម្នាក់ឯងទេប៉ុន្ដែជាការចូលរួមចំណែករបស់សហគមន៍ផងដែរ។ ដូច្នេះមាតាបិតាត្រូវៈ
- ជួយអប់រំកូនបន្ថែម និងជុំវិញឲ្យខិតខំរៀនសូត្រ និងបង្កលក្ខណៈ ទាំងសម្ភារ និងពេលវេលា ពិសេសកូនស្រី។
- ទំនាក់ទំនងជាមួយលោកគ្រូ/អ្នកគ្រូឲ្យបានញឹកញាប់ដោយផ្ទាល់មាត់ ឬតាមលិខិត និងលោកនាយកសាលារៀន ដើម្បីកាត់បន្ថយអត្រាត្រួតថ្នាក់ និងករណីសិស្សបោះបង់ការសិក្សា។
- ចូលរួមប្រជុំដើម្បីទទួលព័ត៌មានពីការសិក្សារបស់កូនចៅ។
- ជួយផ្ដល់មតិយោបល់ ដែលមានប្រយោជន៍ដល់សាលារៀន ជាពិសេសជាមួយគណៈគ្រប់គ្រងសាលារៀន។
- ជួយផ្ដល់បទពិសោធដល់ការបង្រៀនសិស្ស
- ជួយឧបត្ថម្ភដល់កុមារលំបាក
- ជួយអប់រំផ្លូវចិត្ត អាកប្បកិរិយា និងការអប់រំវិជ្ជាជីវៈដល់កុមារ។
- ជួយផ្ដល់ជំនាញបច្ចេកទេស ក្នុងការអប់រំវិជ្ជាជីវៈដល់កុមារ
- ជួយផ្ដល់ជំនាញបច្ចេកទេស ក្នុងការអប់រំវិជ្ជាជីវៈដល់កុមារ
- ជួយផ្ដល់ជំនាញបច្ចេកទេស ក្នុងការអប់រំវិជ្ជាជីវៈដល់កុមារ
- តាមដានត្រួតពិនិត្យការសិក្សារបស់កូននៅសាលារៀន និងជួយបង្រៀនកូននៅផ្ទះ។
- ជួយឧបត្ថម្ភ និងផ្ដល់នូវមូលដ្ឋានសម្ភារដែលមាននៅក្នុងមូលដ្ឋានដើម្បីបម្រើដល់សកម្មភាពរៀន និងបង្រៀនដល់កុមារ ដូចជា សម្ភារសម្រាប់ផលិតសម្ភារឧបទេស។ល។
ជ. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀនៈ
ដើម្បីឲ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុខជាលំដាប់រាល់ផែនការការងាររបស់សាលារៀន ត្រូវតែមានការចូលរួមពីសហគមន៍ដែលជាកម្លាំងមិនចេះរឹងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំណត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗរួមបញ្ចូលទាំងពេលវេលា។
- ចូលរួមចំណែកអនុវត្តផែនការរបស់សាលារៀន និងតាមដានត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាពសាលារៀន។
- ស្រង់ស្ថិតិ កុមារពីអាយុ០.១៥ ឆ្នាំ ពិសេសកុមារដល់អាយុសិក្សា និងអនក្ខរជន (ព្រោះស្ថិតិ ជាកត្តាមូលដ្ឋានក្នុងការធ្វើ ផែនការអប់រំសហគមន៍)។
- ស្ថិតិកុមារទីទ័ល និងកុមារពិការ។
ស្ថិតិធនធានសម្ភារដែលបម្រើឲ្យការអប់រំនៅមូលដ្ឋានស្រាប់ដូចជាៈ កន្លែងពិសោធន៍កសិកម្ម សម្បត្តិវប្បធម៌បុរាណ...។ល។ កន្លែងទាំងអស់នេះសម្រាប់ឲ្យគ្រូនាំសិស្សទៅធ្វើទស្សនៈកិច្ចិសិក្សាពិនិត្យ និងចាប់យកចំណេះវិជ្ជាជីវៈ។
ឈ. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន
ដើម្បីឲ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុខជាលំដាប់ រាល់ផែនការការងាររបស់សាលារៀនត្រូវតែមានការចូលរួមពីសហគមន៍ ដែលកម្លាំងមិនចេះរឹងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំនត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗរួមបញ្ចូលទាំងពេលវេលា។
- ចូលរួមចំណែកអនុវត្តផែនការរបស់សាលារៀន និងតាមដានត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាពសាលារៀន។
- ស្រង់ស្ថិតិកុមារពីអាយុ០.១៥ ឆ្នាំ ពិសេសកុមារដល់អាយុសិក្សា និងអនក្ខរជន (ព្រោះស្ថិតិជាកត្តាមូលដ្ឋានក្នុងការធ្វើ ផែនការអប់រំសហគមន៍)។
- ស្ថិតិកុមារទីទ័ល និងកុមារពិការ។
- ស្ថិតិធនធានសម្ភារដែលបម្រើឲ្យការអប់រំនៅមូលដ្ឋានស្រាប់ដូចជាៈ កន្លែងពិសោធន៍កសិកម្ម សម្បត្តិវប្បធម៌បុរាណ...។ល។ កន្លែងទាំងអស់នេះសម្រាប់ឲ្យគ្រូនាំសិស្សទៅធ្វើទស្សនៈកិច្ចិសិក្សាពិនិត្យ និងចាប់យកចំណេះវិជ្ជាជីវៈ។