ការអប់រំចំណេះដឹងទូទៅ មានគោលដៅអប់រំសិស្សៈ
- មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម។
- ចេះពង្រឹងសុខភាពខ្លួន (ផ្លូវកាយ ផ្លូវចិត្ត )ហើយមានសកម្មភាពជួយកែលម្អសុខភាពគ្រួសារ និងសង្គម។
- មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និសង្គម ចេះសម្រេចចិត្ត និងលើកផែនការដើម្បីជោគជ័យក្នុងការរស់នៅ។
- មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភារតភាព។
- ចូលចិត្តស័្វយសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត។
- ស្រលាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីរបៀបគ្រប់គ្រងការងារត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព និងចំណូលចិត្តរបស់ខ្លួន។
- យល់ដឹងពីការវិវឌ្ឍរបស់សង្គម ចេះសម្របសម្រួលខ្លួនទៅតាមការវិវឌ្ឍសង្គមជាតិឲ្យបានជោគជ័យដោយស្មារតីមោទនភាពជាតិ ស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ និងដោយស្មារតីថែរក្សា បរិស្ថាន សម្បត្តិធម្មជាតិ សម្បត្តិវប្បធម៌ សិល្បៈ សហគមន៍ សង្គមជាតិក៏ដូចអន្ដរជាតិ។