Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តការណ៍ធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរ ។ មុនពេលចូលឆ្នាំថ្មី មកដល់គេនាំគ្នាបោសសម្អាត តុបតែងផ្ទះសម្បែងសម្អាតទីធ្លា វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីដ្ឋាន សង់រានទេវតា តាំងអំពូលភ្លើង បុកអង្ករ រកអុស ដងទឹក ត្រៀមសម្លៀកបំពាក់ថ្មីៗ ។ ល ។ ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់ឱ្យជ្រះស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្តីសោមមនស្សកេ្សមក្សាន្ត និងសុភមង្គល ។ ឆ្នាំថ្មីចូលមកដល់ស្នូរស្គរ រគាំង សម្លេងធម៌ពរជ័យលាន់ឮេរន្ទឺអឹងកងចេញពីវត្តអារាម និងពីភូមិករប្រជាជន (ព្រោះកន្លែងខ្លះវត្តឆ្ងាយ គេរៀបចំ កន្លែងមួយក្នុងភូមិរបស់គេ រួចនិមន្តព្រះសង្ឃមក) ភ្លើងទៀនឆេះ ព្រោងព្រាត ផ្សែងធូបហុយចេញគ្រប់រានទេវតា តាមដងផ្លូវ មុខផ្ទះសម្បែងវត្តអារាម ។ ចាស់ទុំ ក្រមុំ កម្លោះ ក្មេងក្មាងតូចធំ ប្រដាប់ប្រដាដោយសម្លៀកបំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មីៗ ម្នាក់ៗមានទឹករីករាយស្រស់ស្រាយ រំភើបក្រៃលៃង ។ ក្រមុំ កម្លោះ ក្មេងៗសប្បាយក្អាកក្អាយជាងគេ ព្រោះជាឳកាសពិសេសបំផុត សម្រាប់ពួកគេចូលឆ្នាំកម្សាន្ត លេងល្បែងប្រជាប្រិយជាមួយគ្នា ដោយគ្មានចាស់ទុំណាឃាត់ឃាំងអ្វីឡើយ ។ ពេលព្រលប់លប្រជាជននាំគ្នាទៅស្តាប់ធម៌អាថ៌ ដើម្បីផ្តុំកុសល សម្រាប់ជីវិតជាតិនេះ និងជាតិខាងមុខ ។ បន្ទាប់មុខ ពួកគេក៏ប្រមូលផ្តុំគ្នា លេងល្បែងប្រជាប្រិយផ្សេងៗតាមចំណង់ គេនាំគ្នាលេងល្បែងចាប់កូនខ្លែងលាក់កន្សែង ក្រុងមាន់ ទាញព្រាត់ ច្រៀងចម្រៀង ប្រពៃណី ចោលឈូង យ៉ាងសប្បាយរីករាយ ។ ទោះបីជាសប្បាយ យ៉ាងណាក៏ដោយតែពួកគេពុំភ្លេចត្រៀមរៀបចំចង្ហាន់ទៅប្រគេនព្រះ សង្ឃបង្សុកូល ឧទ្ទិសកុសលជូន បុព្វការីជន ញាតិសន្តាន ដែលបានចែងឋានទៅកាន់បរលោកហើយនោះទេ ។ ពួកគេនាំគ្នាជញ្ជូនដី ដាក់វត្តពូនភ្នំខ្សាច់រែកទឹក ដងទឹកស្រង់ព្រះ ព្រះសង្ឃ និងចាស់ និងចាស់ព្រឹទ្ធាចារ្យ ។ ពេលត្រឡប់ដល់ផ្ទះវិញ គេអញ្ចើញមាតាបិតា ចាស់ទុំ មកផ្ងួតទឹកជូនសំលៀកបំពាក់ថ្មីៗ នំចំណី ដើម្បីជាកិច្ចតបស្នងសងគុណចំពោះ បុព្វការីជនរបស់គេ ជាទម្លាក់ដល់ថ្ងៃឆ្លងបុណ្យ ពិនិត្យឃើញតាមក្រោមម្លប់ឈើធំៗមានការលេងល្បែងប្រជាប្រិយផ្សេងៗតាមចំណង់ចំណូលចិត្តគេនាំគ្នាទៅទស្សនាកម្សាន្តប្រាសាទបុរាណ រមណីដ្ឋាន គោរពបូជាវត្ថុស័ក្តិសិទ្ធិ ភ្ជាប់បរិយាកាសរីករាយនេះ ទៅនឹងបរិយាកាសសម័យព្រេងនាយដ៏រុងរឿង ។ តាមតំបន់ខ្លះ ពេលចូលឆ្នាំម្តងៗ គេមិនមែនសប្បាយតែក្នុងរយៈពេល ៣ថ្ងៃប៉ុណ្ណោះទេ គេចាប់លេងសប្បាយរបៀនេះមុន និងក្រោយប៉ុណ្ណោះថ្ងៃចូលឆ្នាំទៀតផង ។ បន្ទាប់ពីគេនាំគ្នាធ្វើបុណ្យសន្សំកុសល សប្បាយរីករាយអស់ចិត្តនិងដើម្បីអបអរសាទចំពោះជីវិតថ្មីរបស់គេដែលបានហែលឆ្លងកាត់ឧបសគ្គទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅនាបីថ្ងៃនេះ ។ បន្ទាប់មកគេត្រៀមលក្ខណៈចាំបំពេញភារកិច្ចថ្មីចំពោះអ្នកធ្វើស្រែចម្ភារច្បារដំណាំ រង់ចាំទឹកភ្លៀងដែលនឹងបង្អុរចុះនាដើមវស្សាន្ត រដូវនៃឆ្នាំថ្មីដ៏ខ្លីខាងមុខនេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login