Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 21:42

ការផ្តល់សេវាសាធារណៈមានគោលដៅបំរើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើដូចជា៖

  • ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់៖ ផ្តល់ពត៍មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យនិងនីតិវិធីស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាក្នុងការស្វែងរកសេវាដោយខ្លួនឯង និងចំនាយបន្ថែមលើអ្នករត់ការក្រៅផ្លួវការ
  • ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់៖ កន្លងមកមន្ត្រីរាជការ ក្នុងឥរិយាបថជាអ្នកគ្រប់គ្រងបានកំណត់ជាស្រេចនូវប្រភេទសេវាដែលត្រូវផ្តល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ។ ប៉ុន្តែក្នុងឥរិយាបថជាអ្នកផ្តល់សេវាគឺ ត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ។
  • ផ្តល់សេវាឲ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់៖ រដ្ឋបាលសាធារណៈត្រូវផ្តល់សេវាកន្លែងដែលអ្នកប្រើប្រាស់ត្រូវការលើកលែងតែក្នុងករណីពិសេសមួយចំនួនដែលមិនអាចផ្គត់ផ្គង់បាន។
  • ត្រូវមានតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវា៖ អ្នកផ្តល់សេវាត្រូវផ្តល់ពត៍មាន ឲ្យបានទួលំទូលាយជាចំហរដោយគ្មានការរើសអើង និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឲ្យបានទាន់ពេលវេលាកំណត់ និងមានគុណភាពជូនអ្នកប្រើប្រាស់ដោយស្មារតីទទួលខុសត្រួវខ្ពស់។ ទទឹមនឹងនេះ អ្នកផ្តល់សេវាក៏ត្រូវទុកលទ្ធភាពឲ្យអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីតិវិធីនៃការផ្តល់សេវានិងអាចធ្វើការទិទៀនតវ៉ា ឬទាមទារឲ្យមានការកែលំអការខ្វះខាតផ្សេងៗតាមតម្រូវការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលការណ៍អភិបាលកិច្ចល្អ។
  • គុណភាពនិងប្រសិទ្ធិភាពសេវា៖ អ្នកផ្តល់សេវាត្រូវគោរពឲ្យបាននូវស្តង់ដារកំណត់មានន័យថាអ្វីដែលបានកំណត់នោះ ទាំងតម្លៃ ទាំងពេលវាលា ទាំងគុណភាព។ សេវាទាំងឡាយណាដែលរដ្ឋបាលសាធារណៈពុំមានសមត្ថភាពផ្តល់ជួនអ្នកប្រើប្រាស់រដ្ឋអាចស្វែងរកដៃគូអភិវឍ្ឍន៍ដែលមាន លទ្ធភាពដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់សេវាកម្មតាមតម្រូវការ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login