Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើចម្រៀងជាតិដែលនិពន្ធដោយប៉ុល ពត មានចំណងជើងដូចម្ដេច ? តើរបបកម្ពុជាប្រជាធិបតេយ្យកើតឡើងនៅពេលណា ?

២. នៅពេលប្រទេសកម្ពុជា តើចលនាតស៊ូដើម្បីឯករាជ្យជាតិចែកចេញជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?

៣. ហេតុអ្វីបានជាសហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ ?

៤. តើលោកស្រី ម៉ាការេត ថាត់ឆឺជាប់ជានាយករដ្ឋមន្ដ្រីពីឆ្នាំណា ដល់ឆ្នាំណា ? តើគាត់បានដោះស្រាយបញ្ហាអ្វីខ្លះ ?

៥. ចូរអ្នកពណ៌នាអំពីពិធីមង្គលការ ឬអាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

ចម្លើយ

១. ចម្រៀងជាតិដែលនិពន្ធដោយ ប៉ុល ពត មានចំណងជើងជា “ ១៧មេសាមហាជោគជ័យ” ។ របបកម្ពុជាប្រជាធិតេយ្យកើតឡើងនៅពេលដែលរបបសាធារណរដ្ឋខ្មែរដួរលំទាំងស្រុងនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥

២. នៅក្នុងប្រទេសកម្ពុជាចលនាកម្ពុជាចលនាកម្ពុជាតស៊ូឯករាជ្យជាតិចែកចេញជាពីរផ្នែកគឺ ៖

  • ការស៊ូដោយអាវុធ ដែលដឹកនាំដោយកម្លាំងនៃចលនាតស៊ូនៃខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រអំពីសំណាក់កងកម្លាំងវៀតមិញ ។
  •  ការតស៊ូដោយសន្ដិវិធីដែលដឹកនាំ ដោយសម្ដេចព្រះបាទនរោត្តម សីហនុ(នយោបាយការទូត) ។

៣. បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ ព្រោះ ៖

  • ប្រទេសនៅអឺរ៉ុបត្រូវស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូចខាតដោយសារសង្គ្រាមហើយពឹងផ្នែកយ៉ាងខ្លាំងលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។
  • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំសេដ្ឋកិច្ចដោយសារសង្រ្គាម ។
  • នៅដើមឆ្នាំ ១៩២០ ប្រទេសនៅអឺរ៉ុបបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ពាន់លានដុល្លារ ។
  • ទំនិញអាមេរិកបានចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់៧ ពាន់លានដុល្លារក្នុង១ឆ្នាំ ។
  • ប្រជាជនអាមេរិកប្រឹងប្រែងពង្រីកវិស័យកសិកម្ម ដើម្បីបំពេញសេចក្ដីត្រូវការក្រៅប្រទេស ។
  • រោងចក្រឧស្សាហកម្មខិតខំផលិតឪ្យទាន់តម្រូវការទីផ្សារដូចជា រថយន្ដ វិទ្យុ និងមុខទំនិញផ្សេងៗជាច្រើនទៀត ។

៤. លោកស្រីម៉ាការេត ថាត់ឆឆឺ ជាប់ជានាយករដ្ឋមន្ដ្រីពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ ។ គាត់បានដោះស្រាយបញ្ហាមួយចំនួនដូចជា ៖

  • វិបត្តិប្រេងឡើងថ្លៃ
  • វិបត្តិសេដ្ឋកិច្ច
  • កាត់បន្ថយអតិផរណា
  • ធ្វើឪ្យមានគាំទ្រពីគណបក្សប្រឆាំង ។

៥. ពណ៌នាអំពើពិធីមង្គលការ ឬ អាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៖

  • ពិធីមង្គលការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ កូនកំលោះក្រមុំចំនួនពី៣ទៅ១០ គូក្នុងពិធីតូចហើយពិធីធំមានពី៣០ ទៅ ៥០ គូ ឬរហូតដល់ជាង១០០គូក៏មាន ។ ការរៀបការ គេរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយ យុវជនយុវនាទីពុំអនុញ្ញាតឪ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនឡើយ ។​ អង្គការឬសង្គមគ្រួសារត្រូវរៀបចំដោយអង្គការដែលអះអាងថា ជាឪពុកម្ដាយរបស់មនុស្សគ្រប់រូប ។
  • នារីមួយចំនួន ត្រូវបង្ខំឪ្យរៀបការជាមួយយុទ្ធជនពិការដែលរងបួសក្នុងសង្រ្គាម ។ បើគេហ៊ានជំទាស់និងងបំណងអង្គការគេរត្រូវទទួលទណ្ឌកម្មដោយបញ្ចូនទៅការបញ្ជូនទៅការដ្ឋានដាច់ស្រយោលពីលំនៅស្ថាន ឪ្យធ្វើការងារជាទម្ងន់ឬសម្លាប់ចោលតែម្ដង ។
  • ថ្ងៃរៀបការបុរសនារី ត្រូវឈរជាពីរជួរតាមគូបែរមុខរកគ្នា បន្ទាប់មកប្រធានភូមិបញ្ជាឪ្យគូទាំងនោះចាប់ដៃគ្នាហើយធ្វើការប្ដេជ្ញាចិត្តថា បម្រើអង្គការដោយឥតលក្ខខណ្ឌ ។ បន្ទាប់ពីបញ្ជាប់ពិធីរៀបការគ្រួសារថ្មីបានទទួលការអនុញ្ញាតឪ្យរស់នៅជាមួយគ្នាតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់មកត្រូវទៅធ្វើការតាមការដ្ឋានដើម ឬ មុខព្រួញថ្មី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login