សំណួរ
១. ហេតុអ្វីបានជាមានជិវីតរស់នៅលើភពផែនដី ?
២.តើការកំណត់អាយុផែនដី តើអ្នកវិទ្យាសាស្រ្តសំអាងលើអ្វី ?
៣. ចូររកមូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត ។
៤. តើបំណែកសិលាភ្នំភ្លើងមានអ្វីខ្លះ ?
៥. ចូររាប់វិធីប្រើប្រាស់ទឹកសាបដដោយសន្សំសំចៃ ។
ចម្លើយ
១. បានជាមានជីវិតរស់នៅលើភពផែនដី ព្រោះភពផែនដីជាភពមួយដែលមានវត្តមាននៃទឹក ថាមពលដែលប្រើប្រាស់បាន ខ្យល់ សារធាតុចិញ្ចឹមនានា និងសីតុណ្ហភាពសមប្រកប ។
២. ក្នុងការកំណត់អាយុផែនដី អ្នកវិទ្យាសាស្រ្តសំអាងលើអាយុសិលាដែលគេយកពីព្រះចន្ទមក អ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា ផែនដីនិងព្រះចន្ទគឺកកើតឡើងក្នុងពេលដំណាលគ្នា ។ ដូចនេះ ពួកគេបានសន្និដ្ឋានថា ផែនដីមានអាយុប្រហែល ៤៦០០ លានឆ្នាំ ។
៣. មូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត៖
- កំណើនកម្តៅ មកពីការកាប់ព្រៃឈើ
- កំណើនប្រជាជន បរិមាណប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តេទឹកសាបមិនកើតឡើងទេ ។
៤. បំណែកសិលាភ្នំភ្លើងមាន ៖
- ដុំសិលាភ្នំភ្លើង
- គ្រាប់បែកភ្នំភ្លើង
- ធូលីបែកភ្នំភ្លើង
- ផេះភ្នំភ្លើង ។
៥. រាប់វិធីប្រើប្រាស់ទឹកសាបដោយសន្សំសំចៃ ៖
- កែសម្រួលបង្គន់ចាស់ៗដែលប្រើប្រាស់ទឹកច្រើន
- ត្រូវកាត់បន្ថយការងូតទឹក
- លាងបន្លែក្នុងចានធុនធំចៀសវាងបង្ហូរទឹកពូវ៉ូប៊ីនណេផ្ទាល់
- ផ្សព្វផ្សាយដល់សាលារៀននិងសហគមន៍ បិតក្បាលរ៉ូប៊ីណេឪ្យបានបិទល្អ
- ប្រមូលចានដែលប្រឡាក់ទ ក្ងវក់ឪ្យអស់សិនរួចលាងតែម្ដង
- បោកសម្អៀកបំពាក់ត្រូវដាក់ទឹក ឪ្យល្មមទៅនឹងបរិមាណសម្អៀលបំពាក់...។
- ទឹកប្រើប្រាស់ហើយអាចយកទៅប្រើប្រាស់ផ្សេងៗដូចជាទឹកងូត ដែលមិនទាន់ដុះសាប៊ូអាចចយកទៅស្រោចដំណាំបាន
- ពិនិត្យវិក្តយបត្ររដ្ឋាករទឹកប្រចាំខែនីមួយៗ
- ស្រោចសួរច្បារ ឬសួនបន្លែនៅពេលព្រឹកឬ ល្ងាន
- ដាក់វត្ថុរក្សាសំណើមនៅជុំវិញគល់ឈើ (ដូចជាដាក់ថ្មនៅវិញគល់ដូង)
- គប្បីប្រើអំបោសបោសសំអាតកន្លែងផ្សេងជាមុន(បន្ទប់ទឹក ផ្លូវដើរ..) បន្ទាប់មកទើបប្រើទឹកលាងសំអាតជាក្រោយ
- ត្រូវរក្សាទឹកដែលងូតរួចដើម្បីយកទៅចាក់បង្គន់ ឬ ស្រោចរុក្ខជាតិ ។
វិញ្ញាសាទី៥៩