សំណួរ
១. តើតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៅថ្ងៃ ខែ ឆ្នាំណា ? នៅឯណា ? ហើយទីតាំងនៅឯណា ?
២. តើមូលហេតុអ្វីខ្លះ ដែលនាំឪ្យមានការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ?
៣. តើសមាជជាតិមានសារៈសំខាន់អ្វីខ្លះ ?
៤. ចូរពណ៌នាពីទំនាក់ទំនងរវាងសន្ដិភាព និងការអភិវឌ្ឍ ។
៥. តើមូលហេតុអ្វីដែលនាំឪ្យរណសិរ្សនេះទទួលបានជ័យជម្នះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ?
ចម្លើយ
១. តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នៅទី ក្រុង Krakow ប្រទេសប៉ូឡូញ ។ ហើយប្រាសាទនេះមានទីតាំងនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
២. មូលហេតុដែលនាំឪ្យមានការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គឺដោយសារតែរបបប៉ុលពតនេះជារបបមួយដែល ៖
- កាប់សម្លាប់និងបង្អត់អាហារប្រជាជនកម្ពុជា
- សម្លាប់អ្នកចេះដឹង(បញ្ញវន្ដ)
- លុបបំបាត់ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ
- យកប្រជាជនកម្ពុជាជាវាលពិឃាត និងផ្ដាច់ទំនាក់ទំនងអន្តរជាតិ ។
៣. សមាជជាតិមានសារៈសំខាន់ដូចជា ៖
- ស្វែងយល់ពីការលំបាក និងតម្រូវការរបស់ប្រជារាស្រ្ដ ដើម្បីធ្វើការដោះស្រាយ
- ដឹងពីមន្ដ្រីពុករលួយ បក្សពួកនិយម តាមរយៈបណ្ដឹងរបស់ប្រជារាស្រ្ដ
- ស្វែងយល់ពីមន្ដ្រីចង់ក្បត់ និងមន្ដ្រីស្មោះត្រង់ ហើយអប់រំកែប្រែ
- វេទិកាតម្លាភាពអាចបើកចំហបញ្ហារួមដើម្បីដោះស្រាយទាំងអស់គ្នា
- អាចអភិវឌ្ឍជាតិឪ្យឆាប់រីកចម្រើន ព្រោះតំណាងរាស្រ្ដ មន្ដ្រី និងរាស្រ្ដយល់ចិត្ត ទុកចិត្តរួមសាមគ្គីកសាងជាតិ ។
៤. ពណ៌នាទីទំនាក់ទំនងរវាងសន្ដិភាព និងការអភិវឌ្ឍ ៖
+ សន្ដិភាពនឹងធ្វើឪ្យប្រជាជននិងប្រទេសជាតិទទួលបាននូវ ៖
- មានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តគ្មានអំពើហិង្សា គ្មានសង្រ្គាមទាស់ទែងគ្នា
- សន្ដិភាពផ្ដល់ឳកាស អភិវឌ្ឍខ្លួនឯង គ្រួសារ សង្គម
- ប្រទេសមាននីតិរដ្ឋ (ច្បាប់ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ)
- ធ្វើឪ្យមនុស្សរស់នៅនៅប្រកបដោយភាពសុខសាន្ដគ្មានការភ័យខ្លាច និងគំរាមកំហែង
- មានឳកាសទទួលបានការសិក្សារៀនសូត្រដ មានកិច្ចសហប្រតិបត្តិការល្អ
- មានការវិនិយោគនិងទាក់ទាញភ្ញៀវទេសចរណ៍
- ស្ថេរភាពនយោបាយ គោរពសិទ្ធមនុស្សគោរពច្បាប់
- សន្ដិភាពនាំឪ្យមានសេរីភាពពេញបរិបូរណ៍ ។
+ កាលណាមានសន្ដិភាពនឹងទទួលបានការអភិវឌ្ឍ ៖
- សំបូរធនធានមនុស្សដែលជាកម្លាំងចលករសម្រាប់អភិវឌ្ឍជាតិ
- ក្លាយជាអារ្យប្រទេស(ជឿនលឿន)
- មានការកសាងហេដ្ឋារចនាសម័្ពន្ធក្នុងសង្គម
- បង្កើតឪ្យមានការស្រាវជ្រាវវិទ្យសាស្រ្ដបច្ចេកទេសនិងបច្ចេកទេសទំនើប
- ពលរដ្ឋមានសមត្ថភាព ជំនាញច្បាស់លាស់
- សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិមានការរីកចម្រើន។
ដូចនេះ យើងឃើញថា ទាល់តែមានសន្ដិភាព ទើបមានការអភិវឌ្ឍ បើសង្គមគ្មានសន្ដិភាព ទើបមានការអភិវឌ្ឍ។
៥.មូលហេតុដែលនាំឪ្យរណសិរ្សនេះទទួលបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩គឺ ៖
- ឆន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត
- កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន
- ជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម
- វីរភាពនៃអ្នកដឹកនាំទ័ព
- ការគាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង
- ប្រជាជនិងកងទ័ពអស់ជំនឿលើរបបប៉ុលពត។
វិញ្ញាសាទី៣