ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើកត្តាអ្វីខ្លះ ធ្វើឲ្យផែនដីធ្វើដំណើរ ក្នុងគន្លងជុំវិញព្រះអាទិត្យ ?
២. ដូចម្តេចដេលហៅថាភ្លៀងអាស៊ីត ?
៣.តើប្រភពទឹកសាបមាននៅទីណាខ្លះ ?
៤.តើយើងទាំងអស់គ្នា មានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយការកើនកម្តៅនៅលើភពផែនដី ?
៥. ចូររៀបរាប់ពីឧស្ម័នកាបូននៅក្នុងកាបូនិចនៅក្នុងបរិយាកាស ។
ចម្លើយ
១. កត្តាធ្វើដែលឲ្យផែនដីធ្វើដំណើរ ក្នុងគន្លងជុំវិញព្រះអាទិត្យគឺ និចលភាព និងកម្លាំងទំនាញ ។
២. ភ្លៀងអាស៊ីត គឺជាភ្លៀងដែលកើតឡើងដោយសារ ការផ្តុំឧស្ម័នស៊ុលផូឌីអុកស៊ីត និងនីដ្រូសែនអុកស៊ីតក្នុងបរិយាកាសជាមួយចំហាយទឹកបង្កើតបានទៅជាពពក ។ ក្រោយមកពេលមានភ្លៀង ឧស្ម័នដែលរលាយនៅក្នុងពពកបង្កើតបានជាភ្លៀងអាស៊ីត ។
៣. ប្រភពទឹកសាបមាននៅ៖
៤. យើងទាំងអស់គ្នា មានវិធានការដើម្បីកាត់បន្ថយការកើនកម្តៅនៅលើភពផែនដី គឺ៖
៥ បរិមាណឧស្ម័ននៅក្នុងបរិយាកាសមានតិចតួចណាស់ ប៉ុន្តែឧស្ម័នកាបូនិចជាផ្នែកមួយនៃរូបធាតុដើមដែលរុក្ខជាតិត្រូវការ ដើម្បីផលិតអាហារ ។ ឧស្ម័នកាបូនិចត្រូវបានយកចេញពីបរិយាកាសវិញតាមដំណកដង្ហើមរបស់រុក្ខជាតិនិងសត្វ ។ ការរលួយនៃសត្វ និងរុក្ខជាតិដែលស្លាប់បានក្លាយទៅជាឧស្ម័នកាបូនិច ហើយត្រឡប់ទៅក្នុងបរិយាកាសវិញ ។ អ្នកវិទ្យាសាស្រ្តជឿជាក់ថា បរិមាណឧស្ម័នកាបូនិចដែលប្រើប្រាស់សោយរុក្ខជាតិ ស្មើនិងបរិមាណឧស្ម័នកាបូនិចដែលត្រឡប់ទៅបរិយាកាសវិញតាមដំណកដង្ហើម ការពុកផុយនិងលំនាំធម្មជាតិផ្សេងទៀត ។ ប៉ុន្តែចំហេះរបស់ផូស៊ីលឥន្ធនៈភណ្ឌ ដូចជាប្រេងកាត និងធ្យូងថ្ម នាំ់ឲ្យមានឧស្ម័នកាបូនិចថែមទៀតនៅក្នុងបរិយាកាស ។ អ្នកវិទ្យាសាស្រ្តបានយកចិត្តទុកដាក់ដល់ចំហេះឥន្ធនៈភណ្ឌ ដែលធ្វើឲ្យឧស្ម័នកាបូនិចកើតឡើងក្នុងបរិយាកាស និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវីតសត្វលោក ។