Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានចំណងជើងដូចម្ដេច ? ជាស្នាដៃរបស់នរណា ? ហើយនិពន្ធនៅថ្ងៃ ខែ ឆ្នាំណា ?

២. តើកម្ពុជាបាលចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា ?

៣. ចូរពណ៌នាពីអត្ថន័យនៃទង់អាស៊ាត ។

៤. ហេតុអ្វីបានជាគេតែងតាំងព្រះបាទនរោត្តមសីហនុជាព្រះប្រមុខរដ្ឋ ?

៥. ហេតុអ្វីបានជាគេចាត់ទុកថា ការបោះឆ្នោត​សភាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទនរោត្តមសីហនុ ?

ចម្លើយ

១. បទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំណងជើងថា “ បទនគររាជ “ ជាស្នាដៃសម្ដេចព្រះសង្ឃរាជ ជួន ណាត និពន្ធនាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៦១

២. ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩

៣. ពណ៌នាពីអត្ថន័យនៃទង់អាស៊ាន ៖

+ និមិត្តសញ្ញារបស់អាស៊ានមាន៤ ពណ៌គឺ

  • ពណ៌ខៀវ តំណាងសន្ដិភាព និងស្ថេរភាព
  • ពណ៌ក្រហម តំណាងឪ្យភាពបរិសុទ្ធស្មោះសរ
  • ពណ៌លឿង តំណាងឪ្យវិបុលភាព ភាពសម្បូររុងរឿង

+ ដើមស្រូវទាំង១០ តំណាងឪ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្ដុំប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ឪ្យក្លាយជាសមាគមប្រកបដោយ មិត្តភាព និងសាមគ្គីភាព ។

+ រង្វង់ព័ន្ធជុំវិញតំណាងឪ្យភាពឯកភាពគ្នានៃអាស៊ាន ។

៤. បានជាគេតែងតាំងព្រះបាទ សីហនុជាព្រះប្រមុខរដ្ឋព្រោះ ៖

  • ព្រះអង្គជាវិរជនដ៏ឆ្នើមក្នុងការទាមទារឯករាជ្យជូនប្រទេសជាតិបានជោគជ័យនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣
  • ប្រជាជនគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្ដនិយមនិងសម្ដេចសីហនុ
  • មានការស្នើពីប្រជាជនឪ្យព្រះអង្គឡើងកាន់តំណែងជាប្រមុខរដ្ឋ ដូចជាមានព្យុហយាត្រានៅទីក្រុង ភ្នំពេញ ក្រុងកែប ជាដើម ។

៥. បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទនរោត្តម សីហនុ ព្រោះតែការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុកសភាពគ្រាន់តែជាឧបករណ៍ពង្រីងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ៨៦ ក្នុងចំណោម៨៩សំឡែង ដើម្បីដកព្រះបាទសម្ដេចនរោត្តម​ សីហនុចេញពីតំណែង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login