Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-02 02:22

លទ្ធិប្រជាធិបតេយ្យ គឺជាដំណើរការដែលយកប្រជាពលរដ្ឋជាធំ ដែលចែកចេញជាពីរបៀប គឺប្រជាធិបតេយ្យដោយផ្ទាល់ និងប្រជាធិបតេ្យតាមរយៈតំណាង។

  • ប្រជាធិបតេយ្យដោយផ្ទាល់ៈ ពលរដ្ឋគ្រប់រូបអាចចូលរួមក្នុងការអនុម័តជាសាធារណៈដោយខ្លួនឯង និងមិនតាមរយៈមន្ត្រីដែលខ្លួនជ្រើសតាំងឬតែងតាំងឡើយ។ ប៉ុន្តែប្រព័ន្ធបែបនេះ គឺច្បាស់ជាអនុវត្តបានតែនៅក្នុងចំណោមមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ដូចជានៅក្នុងសហគមន៏មួយ អង្គការមួយ ឬក្រុមប្រឹក្សានៃកុលសម្ព័ន្ធមួយ ឬនៅសហជិពកម្មករក្នុងតំបន់ ដើម្បីពិភាក្សាបញ្ហាផ្សេងៗ រួចអាចធ្វើការសំរេចចិត្តដោយឯកភាពទាំងស្រុង ឬដោយមតិភាគច្រើន។
  • ប្រជាធិបតេយ្យតាមរយៈតំណាងៈ គឺថាប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ខ្លួន អោយមកធ្វើសេចក្តីសំរេចចិត្តផ្នែកនយោបាយ រៀបចំច្បាប់ និងអភិបាលគ្រប់គ្រងកម្មវិធីសំរាប់ផលប្រយោជន៏សាធារណៈ។ ប្រជាធិបតេយ្យតាមរយៈតំណាងនេះត្រូវបានគេយកមកអនុវត្តដោយសារតែភាពធំធេង និងសាំងញ៉ាំរបស់សង្គមនាសម័យបច្ចុប្បន្ន ព្រោះគេមិនអាចអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់ទៀតឡើយ។ ឧទារហណ៏ៈ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login