ធាតុសំខាន់ៗរបស់ប្រជាធិបតេយ្យមាន៩គឺ៖
- សិទ្ធិជាមូលដ្ឋានៈ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសង្គមសិទ្ធិវប្បធម៍។
- សេរីភាពសារពត៍មាន និងផ្សព្វផ្សាយៈ ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសារពត៍មាន វិទ្យុ ទូរទស្សន៏ មានសិទ្ធិទទួល និងផ្សព្វផ្សាយពត៍មាន។
- សេរីភាពបង្កើតគណបក្សនយោបាយ និងសេរីភាពក្នុងការប្រជុំ។
- ការបោះឆ្នោតដោយសេរី យុត្តិធម៍ សំងាត់ និងទៀងទាត់។
- ការផ្ទេរអំណាចៈ គឺអ្នកចាញ់ត្រូវផ្ទេរអំណាចទៅអោយអ្នកឈ្នះដោយសន្តិវិធី។
- ពហុនិយម និងការអធ្យាស្រ័យៈ ការសំរេចចិត្តអ្វីមួយតាមសំលេងភាគច្រើន និងគោរពមតិភាគតិច។
- ការបែងចែកអំណាចៈ គឺចែកទៅតាមខ្សែបណ្តោយ និងខ្សែទទឹង។
- ទំនាក់ទំនងរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋៈ ការបង្កើតច្បាប់ត្រូវមានការចូលរួមយោបល់ពីប្រជាពលរដ្ឋ និងយកទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដឹងនឹងអនុវត្ត។
- និតិរដ្ឋៈ រដ្ឋដែលដំណើរការតាមក្របខណ្ឌ័ច្បាប់ ហើយទាំងមន្ត្រីរាជការទាំងប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់បានល្អគ្បប់ៗគ្នា។