ការសិក្សាពីវប្បធម៍ អរិយធម៍ខ្មែរអាចឲ្យអ្នកចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចជា៖
ក.ចំណេះដឹង
	- អាចឲ្យយើងស្វែងយល់អំពីជំនឿ សាសនា ទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម
 
	- ប្រព័ន្ធផ្សព្វផ្សាយ៖ វិទ្យុ ទូរទស្សន៍ អ៊ីធឺណិត ទួរស័ព្ទ
 
	- អភិវឍ្ឍន៍ការអប់រំ៖ អាចឲ្យយើងយល់ដឹងពីសីលធម៍ គុណធម៍ កីឡា របាំប្រពៃណី ល្បែងប្រជាប្រិយកម្សាន្ត...។
 
ខ.ចំណេះធ្វើ
មុខរបរវិជ្ជាជីវៈអាចឲ្យយើងស្វែងយល់ពីរបៀបធ្វើកសិកម្ម ឧស្សាហកម្ម
	- អាចឲ្យដើរតួរនាទីជាភ្នាក់ងារសង្គមកិច្ច អាចធ្វើជាពាណិជ្ជករជាដើម...។
 
	- អាចឲ្យយើងផលិតនូវអ្វីដែលជាតម្រូវការរបស់មនុស្ស
 
	- អាចឲ្យយើងផលិតនូវអ្វីសម្រាប់ការពារការរស់នៅរបស់ពួកគេ
 
គ.អប់រំ
	- អាចឲ្យយើងក្លាយជាបុគ្គលល្អក្នុងសង្គម មានចិត្តតស៊ូពុះពាររាល់ឧបសគ្គដែលកើតមានឡើងចំពោះមុខ
 
	- មានទឹកចិត្តស្នេហាជាតិ
 
	- ធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ
 
ឃ.ចំណេះក្នុងការរស់នៅក្នុងសង្គម
	- អាចសម្របខ្លួនក្នុងការស់នៅក្នុងបរិយាបទរបស់ពួកគេ
 
	- ស្គាល់ពីតម្លៃនៃការស់នៅក្នុងសង្គម
 
	- អាចឲ្យគេរស់នៅតាមក្រឹតក្រមសង្គម។