ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៦- តើខ្សែទស្សនកិច្ចសំដៅដល់អ្វី ?
២៧- តើគោលបំណងទេសចរណ៍សំដៅដល់អ្វី ?
២៨- តើគោលដៅទាក់ទាញទេសចរណ៍សំដៅដល់អ្វី ?
២៩- តើគណៈកម្មការដោះស្រាយវិវាទទេសចរណ៍សំដៅដល់អ្វី ?
៣០- តើគ្រឹះស្ថានសិក្សាទេសចរណ៍និងបដិសណ្ឋារកិច្ចសំដៅដល់អ្វី ?
ចម្លើយ
២៦- ខ្សែទស្សនកិច្ច សំដៅដល់កញ្ចប់សេវាកម្មទេសចរណ៍រៀបចំឡើង ដោយការីទេសចរណ៍ រួមបញ្ជូលនូវសេវាកម្មយ៉ាងតិចពីរក្នុងចំណោមសេវាកម្ម ចាំបាច់ដូចជាសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈការធ្វើទស្សនកិច្ច សេវាកម្មមគ្គុទេ្ទសក៍ទេសចរណ៍ និងសេវាផ្សេងទៀត ដែលពាក់ព័ន្ធដោយមានថ្លៃលក់មួយលាក់ជាក់ និងស្ថិតក្នុងថេរវេលាប្រតិបត្តិជាកំណត់ ។
២៧- គោលបំណងទេសចរណ៍ សំដៅដល់គោលបំណងសំខាន់ៗ ដូចជា សម្រាក លំហែ កម្សាន្ត ទស្សនា សាសនា សកម្មភាពកីឡា ធុរកិច្ច សាកសួរសុខទុក្ខ ញាតិសន្តាន ព្យាបាលសុខភាព សិក្សាស្រាវជ្រាវ និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ។
២៨- គោលដៅទាក់ទាញទេសចរណ៍ សំដៅដល់ទីកន្លែងដែលមានភាពទាក់ទាញទេសចរណ៍ មានសម្បទាទេសចរណ៍ មានសេវាបម្រើប្រកបដោយផាសុកភាព និងមានលទ្ធភាពអាចចូលទៅដល់បាន ។
២៩- គណៈកម្មការដោះស្រាយវិវាទទេសចរណ៍ សំដៅដល់អង្គការចាត់តាំងមួយដែលក្រសួងទេសចរណ៍ ត្រូវបង្កើតឡើងដោយផ្អែកលើសេចក្តីត្រូវការ ដើម្បីទទួលសម្របសម្រួល ដោះស្រាយវិវាទ និងការប្រតិបត្តិតាមកាតព្វកិច្ច ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីទេសចរណ៍ ។
៣០- គ្រឹះស្ថានសិក្សាទេសចរណ៍និងបដិសណ្ឋារកិច្ច សំដៅដល់គ្រឹះស្ថានសិក្សា ជាសកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានដែលបង្កើតឡើងដោយផ្នែកសាធារណៈ ផ្នែកឯកជន ចម្រុះរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាលដែលមានការអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ សណ្ឋាគារ មិនបដិសណ្ឋារកិច្ច ។