ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣១- តើតំបន់ទេសចរណ៍សំដៅដល់អ្វី ?
៣២- តើទេសចរណ៍សំដៅដល់អ្វី ?
៣៣- តើទេសចរសំដៅដល់អ្វី ?
៣៤- តើផលិតផលទេសចរណ៍សំដៅដល់អ្វី ?
៣៥- តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិសំដៅដល់អ្វី ?
ចម្លើយ
៣១- តំបន់ទេសចរណ៍ សំដៅដល់តំបន់ទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានជ្រើសរើស រៀបចំ និងអភិវឌ្ឍបម្រើឲ្យគោលបំណង និងសកម្មភាពទេសចរណ៍ ។
៣២- ទេសចរណ៍ សំដៅដល់សកម្មភាពទាំងឡាយរបស់បុគ្គល ដែលធ្វើដំណើរទៅនិងស្នាក់នៅកន្លែងផ្សេងក្រៅពីបរិយាកាសប្រក្រតីរបស់គេ សម្រាប់រយៈពេលកំណត់មួយ ដែលមិនលើសពីមួយឆ្នាំជាប់ៗគ្នា ដើម្បីសម្រាក លំហែ កម្សាន្ត ធុរកិច្ច និងគោលបំណងទេសចរណ៦ស្របច្បាប់ផ្សេងៗទៀត ។
៣៣- ទេសចរ សំដៅដល់បុគ្គលទាំងឡាយជាជនជាតិកម្ពុជា ឬជនបរទេស ដែលមកដល់តំបន់ផ្សេង ក្រៅពីបរិយាកាសប្រក្រតីរបស់គេ ស្នាក់នៅទីនោះចាប់ពីមួយយប់ឡើងទៅ និងមិនលើសពីរយៈពេលដែលកំណត់ដើម្បីសម្រាកលំហែកម្សាន្តធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ព្រមទាំងមិនទាក់ទងដល់គោលបំណងតាំងទីលំនៅ ឬធ្វើសកម្មភាពណាមួយដែលទទួលបានប្រាក់កម្រៃនៅទីនោះ ។
៣៤- ផលិតផលទេសចរណ៍ សំដៅដល់ធនធានដែលមានស្រាប់ ឬធនធានដែលបង្កើតឡើងជាអាទិ៍ សម្បត្តិវប្បធម៌ ធនធានធម្មជាតិ សម្បទាសេវាកម្ម ទំនិញសេវាកម្ម ផលិតផលផ្សេងៗទៀត ដែលអាចបំពេញសេចក្តីត្រូវការ ការចង់បាននិងការធ្វើសកម្មភាពទេសចរណ៍ ។
៣៥- ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ សំដៅដល់ផែនការទាំងមូល សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ រួមបញ្ជូល ដោយគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រ ដែលក្រសួងទេសចរណ៍បានរៀបចំ ។