ដើម្បីមានសញ្ជាតិជាខ្មែរ ត្រូវមានលក្ខខណ្ឌដូចជា៖
ទោះនៅទីណាក៏ដោយ
- កូនមានខាន់ស្លាដែលកើតពីឪពុកឬម្តាយដែលមានសញ្ជាតិជាខ្មែរ។
- កូនឥតខាន់ស្លាដែលកើតពីឪពុកឬម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់។
- កូនដែលឪពុកម្តាយមិនទទួលស្គាល់តែបើតុលាការចេញសាលក្រមថាកូននោះពិតជាកើតពីឪពុក ឬម្តាយដែលមានសញ្ជាតិជាខ្មែរ។
ជនដែលកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីឪពុក ឬម្តាយបរទេសដែលកើតនិងរស់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្តាយឪពុកមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជនបរទេសសុំចូលសញ្ជាតិខ្មែរបាននៅពេលដែល
- ជននោះកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា រយ៉ពេលស្នាក់នៅជាប់ចំនួន៧ឆ្នាំ។
- ជនបរទេសដែលទទួល លិខិតអនុញ្ញាតឱ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា ដែលបានចំណាយទុន ចាប់ពី ១២៥០ ០០០ ០០០ ឡើងទៅ។
- ជនបរទេសដែលពុំបានទទួលលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជាតែទទួលបានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ និងបានចំណាយទុនវិនិយោគចាប់ពី ១២៥០ ០០០ ០០០ ឡើងទៅ។
- ជនបរទេស ដែលបានអំណោយជាប្រាក់ដល់ថវិការជាតិ សម្រាប់អភិវឌ្ឃន៍កម្ពុជា ចាប់ពី ១ ០០០ ០០០ ០០០ រៀលឡើងទៅ អាចសុំសញ្ជាតិជាខ្មែរបានស្របតាមច្បាប់សញ្ជាតិ។
- ជនបរទេសដែលបង្ហាញភស្តុតាង ថាខ្លួនបានផ្តល់គុណសម្បត្តិពិសេស ជាប្រយោជន៍ដល់ប្រទេសកម្ពុជាអាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរបាន។