អាពាហ៍ពីពាហ៍ គឺជាការផ្សុំផ្គុំយ៉ាងឧឡារីកជាផ្លូវការរវាងបុរសម្នាក់ និងស្រ្តីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត ។ ជាពិសេសក្នុងចំណោមពិធីទាំងឡាយរបស់សង្គម ដើម្បីជាផ្លូវការពីចំណងស្នេហា រវាងបុរសម្នាក់និងស្រីម្នាក់ ។
អាពាហ៍ពិពាហ៍តម្រូវមានលក្ខខណ្ឌដូចខាងក្រោមៈ
- លក្ខខណ្ឌសម្ភារៈ គឺសាម៉ីខ្លួនខាងប្រុស និងខាងស្រីត្រូវមានសុខភាពល្អមានរបរចិញ្ចឹមជីវីតសម្រាប់កសាងគ្រួសារថ្មីដោយខ្លួនឯង ។ ខាងប្រុសត្រូវមានគ្រឿងប្រចាំចិត្តជួនទៅខាងស្រី ព្រមទាំងត្រូវមានសម្ភារៈមានតម្លៃដែលគេហៅថាទ្រនាប់ទឹកដោះជូនទៅឪពុកម្តាយខាងស្រីទៀតផង ។
- លក្ខខណ្ឌវេទនាៈ តម្រូវឲ្យសាម៉ីខ្លួនទាំងសងខាងស្រលាញ់គ្នាទៅវិញទៅមកដោយស្មោះត្រង់
- លក្ខខណ្ឌសង្គមៈ ត្រូវមានកិច្ចសន្យាជាផ្លូវការចំពោះមុខរដ្ឋអំណាចឬចៅក្រមដោយមានសាក្សី និងគ្រួសារទាំងសងខាងបានដឹងលឺថែមទៀត ។ ជាមួយគ្នានេះក៏ត្រូវមានពិធីខាងសាសនាផងដែរដូចជា ទាំងពីរនាក់ត្រូវគោរពពាក្យសន្យា ឬពាក្យសច្ចារបស់ខ្លួន ។
- លក្ខខណ្ឌសីលវិជ្ជាៈ ជាលក្ខខណ្ឌទ្រទ្រង់សណ្តាប់ធ្នាប់នៃគ្រួសារ ។ ជាកត្តាធានាការពារសេចក្តីសុខទាំងសងខាង ដូចនេះត្រូវបានពាក្យសម្បថទាំងសងខាងថាពិតជាស្មោះត្រង់នឹងគ្នា ហើយរួមគ្នាកសាងសុភមង្គលសម្រាប់គ្រួសារថ្មីនេះជារៀងរហូត ។