លក្ខខណ្ឌសម្រាប់ចូលសមាជិកភាពក្នុងសមាគមអាស៊ានគឺ ៖
- ប្រទេសនោះត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- ជារដ្ឋអធិបតេយ្យភាពពិតប្រាកដហើយត្រូវផ្តល់សច្ចាប័នដោយអង្គការនីតិប្បញ្ញតិ
- ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិកសមាគមអាស៊ាន
- ទទួលស្គាល់ យល់ព្រមចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈដែលមានកន្លែងមកនិងដៅអនាគត
- ត្រូវបង់វិភាគទាន ៖
- ១លានដុល្លារសម្រាប់មូលនិធិអាស៊ានតែមួយដងប៉ុណ្ណោះ
- ៥ ម៉ឺនដុល្លារសម្រាប់មូលនីធិវិទ្យាសាស្រ្តអាស៊ានតែមួយដង
- ៦០ ម៉ឺនដុល្លារសម្រាប់ចំណាយប្រចាំថ្ងៃឆ្នាំ និងដំណើរការលេខាធិការអាស៊ាន ។
- ចូលរួមរាល់កិច្ចប្រជុំអាស៊ានដែលមានជិត ៣០០ដងក្នុងមួយឆ្នាំ
- សម្រួលទិដ្ឋាការចេញចូលដោយមិនបាច់ធ្វើពាក្យសុំសម្រាប់រយៈពេលពីរសប្តាហ៍រហូតដល់ពីរខែ ។