Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-03-15 10:53

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច រដ្ឋាភិបាលបានអនុវត្ត និងរៀបចំនូវគោលនយោបាយស្តីអំពីជនជាតិភាគតិចដូចតទៅ៖

  • លុបបំបាត់ភាពរើសអើងនិងបង្កើនការចូលរួមពីសំណាក់ជនជាតិភាគតិចក្នុងការធ្វើផែនការអភិវឌ្ឃន៍នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
  • ជំរុញឱ្យមានការចូលរួមពេលលេញ និងមានប្រសិទ្ធិភាពពីសំណាក់ជនជាតិភាគតិចក្នុងការធ្វើសេចក្តីសម្រេចចិត្ត
  • កំណត់គោលនយោបាយអភិវឌ្ឃន៍ ស្របតាមវប្បធម៌ ប្រពៃណី ជំនឿ និងភាសា របស់ជនជាតិភាគតិច។
  • លើកទឹកចិត្ត ឱ្យមានអ្នកបកប្រែភាសាជនជាតិភាគតិចនៅពេលមានការជម្រះក្តី នៅក្នុងតុលាការ។
  • ជំរុំការអប់រំដល់ជនជាតិភាគតិច ថែរក្សាសុខភាពនិងអនាម័យចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធ បង្កើតការយល់ដឹងពីច្បាប់និងគោលនយោបាយរបស់រដ្ឋាភិបាល។
  • ទទួលស្គាល់ការប្រើប្រាស់ដី ជាលក្ខណៈសមូហភាពលើកទឹកចិត្តអាជ្ញាធរប្រពៃណីនៅនឹងកន្លែង ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍របស់បងប្អូនជនជាតិភាគតិច។
  • ជំរុញឱ្យមានសេវាទេសចរណ៍ក្នុងសហគមន៍របស់ជនជាតិភាគតិច។
  • ខិតខំរកជំនួយ ដើម្បីអភិវឌ្ឃន៍ជនជាតិភាគតិចពិសេសស្ត្រី និងកុមារ។
  • បង្កើតសេវាកម្មសុខាភិបាលចំពោះជនជាតិភាគតិចដែលរស់នៅតំបន់ដាច់ស្រយ៉ាល។
  • ជំរុញការអប់រំ ការថែរទាំសុខភាព អនាម័យ ផ្គត់ផ្គង់ទឹកស្អាត ការអប់រំការផ្លាស់ប្តូរទម្លាប់ ជាបណ្តើរលើផ្នែកកសិកម្មឱ្យមានលក្ខណៈល្អប្រសើរលើង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login