បណ្តារដ្ឋជាភាគីហត្ថលេខីទាំងឡាយត្រូវមានកាតព្វកិច្ចអនុវត្ថគោលការណ៍ ដែលមានចែកក្នុងសេចក្តីប្រកាសស្តីពីការបំបាត់រាសទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទអនុម័តវិធានការចាំបាច់នានា ដើម្បីលុបបំបាត់ចោលការរើសអើងគ្រប់ទម្រង់។ រដ្ឋជាភាគីត្រូវផ្តន្ទាទោសការរើសអើងប្រឆាំងនឹងនារីភេទគ្រប់ទម្រង់ដោយសន្យាថា៖
- បញ្ចូលគោលការណ៍ សមភាពរវាងបុរសនារីក្នុងរដ្ឋធម្មនុញ្ញ ឬច្បាប់ជាតិសមស្របេទៀត។
- អនុម័តបទបញ្ញាតិនិងវិធានការច្បាប់ឬវិធានការសមស្របផ្សេងៗរួមទាំងទណ្ឌកម្មផងបើចាំបាត់ ដើម្បីហាមឃាត់ការរើសអើងទាំងអស់ប្រឆាំងស្រ្តីភេទ។
- បង្កើតកិច្ចការពារនារីតាមផ្លូវច្បាប់ ដោយផ្អែកលើមូលដ្ឋានសមភាព ជាមួយបុរសនិងធានាការពារដោយសកិ្តសិទ្ធិដល់នារីប្រឆាំងអំពើរើងអើង តាមរយៈសាលាជម្រះក្តីជាតិដែលមានសមត្ថកិច្ច និងស្ថានប័នសាធារណៈដទៃទៀត។
- ចាត់វិធានការសមស្របទាំងអស់ ដើម្បីលុបបំបាត់ចោលការរើសអើសប្រឆាំងនារីដែលធ្វើឡើងដោយបុគ្គលអង្គការឬសហគ្រាសណាមួយ។
- ចាត់វិធានការសមស្របទាំងអស់ រួមទាំងការធ្វើច្បាប់ផងដើម្បីកែប្រែ ឬដាក់ឱ្យនិរាករណ៍ ច្បាប់ បទបញ្ជា ទម្លាប់ និងការអនុវត្តណាដែលបង្តើតការរើសអើងប្រឆាំងនារី។