Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-03-16 11:48

ការអប់រំបានជះឥទ្ធិពលឰឱ្យស្រីអាចធ្វើការអភិវឌ្ឃខ្លួន ឯង គ្រួសារ និងសង្គមជាតិ ដូចតទៅ៖

អភិវឌ្ឃន៍ខ្លួនឯង

  • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងធ្វើកិច្ចការផ្សេងៗ។
  • មានម្ចាស់ការលើខ្លួនឯង។
  • មានម្ចាស់ការលើការងារនិងមានការទទួលខុសត្រូវលើការងាររបស់ខ្លួន
  • ចេះកំណត់គោលដៅនៃជីវិត និងរៀបចំជីវិតឱ្យបានល្អប្រសើរ
  • ចេះជ្រើសរើសការងារសមស្របតាមសមត្ថភាពរបស់ខ្លួន
  • មានសីលធម៌ក្នុងការរស់នៅល្អ
  • មានការគិតពិចារណារខ្ពស់ ដឹងខុស ដឹងត្រូវ
  • ចេះប្រើប្រាស់ សិទ្ធិ អំណាច តូនាទី របស់ខ្លួនបានសមស្រប
  • ចេះអនាម័យ ចេះថែទាំសុខភាពរបស់ខ្លូនបានល្អ ការពារមិនឱ្យមានជំងឺឆ្លង។

អភិវឌ្ឃន៍គ្រួសារ

  • ធ្វើជាម្តាយ និងជាភរិយាដ៏ល្អ
  • អប់រំទូន្មានកូនឱ្យធ្វើអំពើល្អ
  • ចេះអប់រំ ប្តី កូន ឱ្យមានអនាម័យសុខភាព និងចេះបង្កាពីជំងឺផ្សេងៗ
  • ចេះរៀបចំផែនការគ្រួសារបានត្រឹមត្រូវ ដូចជាផែនការពន្យាកំណើតជាដើម
  • ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសាបានត្រឹមត្រូវ
  • បណ្តុះនូវសីលតម្លៃដល់សហជិកគ្រួសារទាំងអស់។

អភិវឌ្ឃសង្គមជាតិ

  • ជាធនធានដ៏សំខាន់ នៅក្នុងការអភិវឌ្ឃប្រទេសជាតិ
  • ចូលរួមក្នុងកិច្ចការសាធារណៈ កិច្ចការរដ្ឋ ឬឯកជនផ្សេងៗ
  • បង្កើតស្នាដៃ ឬសមិទ្ធផលផ្សេងៗ ដើម្បីបម្រើដល់សង្គមជាតិ
  • សង្គមទទួលស្គាល់នូវតម្លៃរបស់ខ្លួន
  • ជួយបណ្តុះបណ្តាលធនធាតិមនុស្សក្លាយជាពលរដ្ឋល្អ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login