Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
គ្រប់គ្រង
2020-05-29 14:19

វគ្គនៃការតម្កល់ឯកសារមាន៥ដំណាក់កាលគឺ ៖

  • ដំណាក់កាលទី១ ៖ ការបង្កើត ជាដំណាក់កាលមួយដែលឯកសារត្រូវបានបង្កើតឡើង ដើម្បីជាភស្តុតាង ជារបាយការណ៍ ជាសេចក្តីណែនាំ...។ គ្រប់ឯកសារទាំងអស់ចាំបាច់ត្រូវរៀបចំដាក់ដោយមានសណ្តាប់ធ្នាប់បំផុតមុនពេលវាអាចនឹងត្រូវបានខូចខាត ។
  • ដំណាក់កាលទី២ ៖ ការប្រើប្រាស់ វាមានសារៈសំខាន់ខ្លាំងណាស់ដែលឯកសារត្រូវបានរក្សាទុក ដោយមានរបៀបរៀបរយ ដើម្បីឲ្យព័ត៌មានទាំងនោះអាចត្រូវបានយកមកវិញយ៉ាងលឿនបំផុត និងមានប្រសិទ្ធិភាពចំពោះអ្នកណាដែលត្រូវការវា ហើយប្រសិទ្ធិភាពនៃបែបបទទាំងនោះបង្កើតឡើង ដើម្បីឲ្យការងារក្នុងក្រុមហ៊ុនកាន់តែមានភាពល្អឥតខ្ជោះ ។
  • ដំណាក់កាលទី៣ ៖ ការរក្សាទុក វាទាក់ទងទៅនឹងការជ្រើសរើសទុព្វសម្ភារៈដែលសមរម្យជាមួយនឹងទំហំ ទីតាំងដែលយើងមានព្រមជាមួយភាពងាយស្រួល នឹងអាចដំណើរការបានចំពោះអ្នកណាដែលត្រូវការវា ។ សុវត្ថិភាព និងសន្តិសុខនៃឯកសារក្នុងការរក្សាទុកដូចជាឯកសារសំងាត់ និងការកំណត់អ្នកដែលមានសិទ្ធិប្រើប្រាស់វា ។
  • ដំណាក់កាលទី៤ ៖ ការទាញយកមកប្រើប្រាស់ឡើងវិញ

- វាទាក់ទងទៅនឹងល្បឿន និងភាពងាយស្រួលក្នុងការស្វែងរកឯកសារមកប្រើប្រាស់

- ទាំងនេះវាទាក់ទងទៅនឹង ភាពសមរម្យ និងការចាត់ថ្នាក់ឯកសារទៅតាមលំដាប់លំដោយ

- ហើយវាទាក់ទងផងដែរ ទៅនឹងការបង្កើតប្រព័ន្ធនៃការតាមដាន នៅពេលដែលឯកសារបាត់ពីទីកន្លែងទុកដោយគ្មានហេតុផល ។

  • ដំណាក់កាលទី៥ ៖ ការបោះបង់ចោល/ការប្រមូលឯកសារទុក ជាទូទៅគ្រប់ឯកសារទាំងអស់ មិនអាចនឹងរក្សាទុករហូតបានទេ បើមិនដូច្នេះនៅក្នុងក្រុមហ៊ុន និងគ្មានកន្លែងទំនេរសម្រាប់ទុកដាក់ឯកសារទាំងនោះបានទេ ។ ក្រុមហ៊ុនជាច្រើនបានបង្កើតនីតិវិធីនៃការរក្សាឯកសារតែក្នុងរយៈពេលកំណត់មួយតែប៉ុណោ្ណះ ។

- រក្សាទុកសម្រាប់ប្រើប្រាស់

- ផ្លាស់ប្តូរទៅកាន់ទីកន្លែងស្តុក

- ផ្លាស់ប្តូរទៅទីកន្លែងរក្សាទុករយៈពេលយូរ

- បំផ្លាញចោល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login