Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើចំណែករួមសំដៅដល់អ្វី ?

៧- តើសហកម្មសិទ្ធិពិសេសសំដៅដល់អ្វី ?

៨- តើកម្មសិទ្ធិអវិភាគពិសេសសំដៅដល់អ្វី ?

៩- តើការកាប់កាន់អចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយបណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់បណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានអ្វីខ្លះ ?

១០- តើនីតិមានន័យដូចម្តេច ?

ចម្លើយ

៦- ចំណែករួម សំដៅដល់រាល់ចំណែកនៃអគារសហកម្មសិទ្ធិ ដែលត្រូវបានចាត់ជាកម្មវត្ថុសម្រាប់ការប្រើប្រាស់ ឬជាប្រយោជន៍នៃសហកម្មសិទ្ធិករទាំងអស់មានជាអាទិ៍ ដី ទីធ្លា ជណើ្តរ ដំបូង ឧទ្យាន និងសួនច្បារ ផ្លូវ ច្រកចេញចូល ជញ្ជាំងអឌ្ឍសិទ្ធិ ទីកន្លែងនៃសេវាកម្មរួម ។

៧- សហកម្មសិទ្ធិពិសេស សំដៅដល់សិទ្ធិរបស់បុគ្គលច្រើនរូបជាជនបរទេស និងជាពលរដ្ឋខ្មែរលើអគារសហកម្មសិទ្ធិតែមួយ ដែលក្នុងនោះជនបរទេស និងពលរដ្ឋខ្មែរមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជន និងមានសិទ្ធិកម្មសិទ្ធិអវិភាគពិសេសលើចំណែករួមនៃអគារសហកម្មសិទ្ធិ ។

៨- កម្មសិទ្ធិអវិភាគពិសេស សំដៅដល់សិទ្ធិរបស់បុគ្គលច្រើនរូបលើចំណែករួមនៃអគារសហកម្មសិទ្ធិ ដែលក្នុងនោះជនបរទេសមានសិទ្ធិប្រើប្រាស់​ និងអាស្រ័យផលើចំណែករួម ហើយពលរដ្ឋខ្មែរមានសិទ្ធិកម្មសិទ្ធិអវិភាគលើចំណែករួម ដោយសារមានកម្មសិទ្ធិលើចំណែកឯកជន ។

៩- ការកាប់កាន់អចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយបណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់បណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានដូចជា ៖

  • ប្លង់រឹង
  • ប្លង់ទន់
  • ប័ណ្ណកម្មសិទ្ធិរួម ។

១០- នីតិមានន័យថា ៖

  • ច្បាប់
  • ឧបាយជាគ្រឿងណែនាំ
  • បែបផែន
  • ទំនឹមទំនៀម
  • ប្រពៃ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login