Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-06-03 09:44

ដំណើរកើតឡើងនៃឥន្ទ្រីយារម្មណ៍ឆ្លងកាត់ដំណាក់កាលបីគឺ៖

  • ដំណាក់រូបវិទ្យាៈ គឺឥន្ទ្រីយារម្មណ៍កើតឡើងដោយសាររំញោច (រំញោចកើតឡើងដោយសារតែការប៉ទង្គិតជាតិជូរដែលហៅថា ភ្ញោចគីមី។
  • ដំណាក់សរីរវិទ្យាៈ គឺជាអារម្មណ៍មួយដែលបង្កើតឡើងដោយចរន្តមួយរត់ទៅដល់ខួរក្បាលតាមរយៈសរសៃប្រសាទប្រទាញចូលបានបញ្ជូនរូបភាពនៃសារធាតុនេះទៅឱ្យខួរក្បាលដែលហៅថា ភ្ញោចរូបវិទ្យា
  • ដំណាក់ចិត្តវិទ្យាៈ គឺជាដំណាក់កាលនៃការវាយតម្លៃនៃខួរក្បាលទៅលើភ្ញោទាំងពីរខាងលើឱ្យជីវ្ហាន្ទ្រីយារម្មណ៍។

Answer 2


user icon
Chap Narith
2020-02-12 22:47

កាលណាគេធ្វើដំណើរនៅពេលយប់ ហើយជួបប្រទះនឹងពន្លឺភ្លើងចង្កៀងរថយន្ត ហើយបង្កើតបាន​ជាឥន្រ្ទីយារម្មណ៍​   មួយ។ ដំណើរកើតឥន្ទ្រីយារម្មណ៍មួយនេះត្រូវឆ្លងកាត់ដំណាក់កាលដូចជា៖

  • ដំណាក់រូបវិទ្យា ឥន្រ្ទិយារម្មណ៍ផ្តើមដោយសាររំញោច។ រំញោចជាការប៉ះទង្គិចរបស់សរីរាង្គឥន្ត្រីយ៍ទៅនឹងវត្ថុ ឬ​ការណ៍អ្វីមួយដែលគេហៅថាភ្ញោច។ ភ្ញោចចែកជាបីគឺ ភ្ញោចមេកានិច ភ្ញោចរូបវិទ្យា និងភ្ញោចគីមី។ ក្នុងករណីនេះការប្រទះនឹងពន្លឺចង្កៀងរថយន្ត   ជាភ្ញោចរូបវិទ្យាព្រោះការឃើញពន្លឺចង្កៀងរថយន្ត។
  • ដំណាក់សរីរវិទ្យា ភ្ញោចរូបវិទ្យាបង្កើតឱ្យមានអារម្មណ៍នៅលើកោសិកាចុងក្រោយទាំងឡាយនៃសរីរាង្គឥន្រ្ទិយ៍។ អារម្មណ៍នេះបង្កើតជាចរន្ត ដែលរត់ទៅដល់ខួរក្បាលតាមរយៈសរសៃប្រសាទ ទីបញ្ចប់ខួរក្បាលបានទទួលអារម្មណ៍នេះ ដឹងថាជាអ្វីមួយពិតប្រាដក គឺពន្លឺចង្កៀងរថយន្ត។ ប្រសិនគ្មានការទទួលដោយខួរក្បាលទេ គឺគ្មានឥន្រ្ទិយារម្មណ៍ឡើយ មានត្រឹមតែរេផ្លិចប៉ុណ្ណោះ។
  • ដំណាក់ចិត្តវិទ្យា ជាទីបញ្ចប់នៃលំនាំគេបានបាតុភូតមួយ ដែលដក់ជាប់ក្នុងចិត្ត នឹងចងចាំពីពន្លឺចង្កៀងរថយន្តនោះពេញមួយជីវិតរបស់ខ្លួន លំនាំនេះហៅថាឥន្រ្ទិយារម្មណ៍។ ឥន្រ្ទិយារម្មណ៍កើតហើយអាចចែកជាទស្សនៈពីរយ៉ាងគឺ ទស្សនៈវេទនា(ចងចាំជាប់ក្នុងចិត្ត ពីពន្លឺចង្កៀងរថយន្ត) ទស្សនៈបញ្ញា (ចងចាំជាចំណេះដឹង ឱ្យតែពន្លឺភ្លឺខ្លាំងនៅពេលយប់ជាពន្លឺចង្កៀងរថយន្ត)។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login