ដើម្បីឱ្យកុមារមានការអភិវឌ្ឃពេញលេញនិងសមស្របតាមបុគ្គលិកលក្ខណៈគ្រួសារ សាលារៀន និងសមត្ថកិច្ច សាធារណៈត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចតទៅ៖
គ្រួសារ
- ជួយអប់រំនិងណែនាំកុមារឱ្យបានល្អ
- ផ្តល់ការស្រលាញ់ថ្នាក់ថ្នម ការយល់ចិត្តយល់ថ្លើម ការធំធាត់ សន្តិសុខសុវត្តិភាពទាំងផ្នែកសម្ភារៈ និងផ្នែកសីលធម៌
- ផ្តល់អាហារហូបចុកឱ្យបានគ្រប់គ្រាន់និងការស្នាក់នៅ ការកំសាន្តនិងការថែទាំសុខភាពកុមារឱ្យបានល្អ
- ផ្តល់ឱកាស និងជួយជំរុញកូនឱ្យខិតខំសិក្សារៀនសូត្រ
- តាមដានរាល់ការសិក្សាររបស់កូន និងមានទំនាក់ទំនងល្អជាមួយសាលារៀន។
សាលារៀន
- ផ្តល់ឱកាសឱ្យកុមារបានចូលរៀនសូត្រដោយឥតបង់ថ្លៃ
- ផ្តល់ការអប់រំ និងបណ្តុះបណ្តាលចំណេះដឹងទូទៅឱ្យកុមាររីកចម្រើនខាងសមត្ថភាព ចេះវិភាគដោយផ្ទាល់ខ្លួន និងមានមនសិការទទួលខុសត្រូវផ្នែកសីលធម៌ននិងសង្គមរបស់ខ្លួន
- គ្រូបង្រៀនគួរតែខិតខំយកចិត្តទុកដាក់បង្រៀនដល់កុមារឱ្យអស់ពីកម្លាំងកាយចិត្ត
- ផ្តល់ឱកាសឱ្យកុមារ បានសិក្សារៀនសូត្របានគ្រប់ៗគ្នា
- យកចិត្តទុកដាក់និងជួយផ្តល់លទ្ធភាពជាពិសេសទៅលើកុមារក្រីក្រ កុមារពិការ កុមារជនជាតិភាគតិច កុមារនៅតំបន់ជនបទនិងកុមារដែលងាយរងគ្រោះផ្សេងៗទៀត។
សមត្ថកិច្ចសាធារណៈ
- ផ្តល់ឱ្យកាសឱ្យកុមារបានពេញលេញ ដើម្បីលេងនិងសម្រាកកំសាន្តដែលមានគោលដៅអប់រំ
- សង្គមត្រូវគិតជាចម្បង ក្នុងការអនុម័តច្បាប់សម្រាប់ទិសដៅផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ
- កុមារត្រូវតែទទួលបាននូវកិច្ចគាំពារ និងជួយឧបត្ថមុនគេជានិច្ច
- មិនត្រូវបង្ខំឱ្យកុមារធ្វើអ្វីមួយ មុនពេលមិនទាន់គ្រប់អាយុត្រឹមត្រូវឡើយ។
- មិនត្រូវឱ្យកុមារធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់សុខភាព ការអប់រំ ឬប៉ះពាល់ដល់ការរីចម្រើនលូតលាស់ផ្នែករាងកាយ សតិបញ្ញា ស្មារតី និងសីលធម៌របស់សង្គមឡើយ។
- ក្នុងករណីកុមារមានអាយុទាប មិនត្រូវផ្តាច់កុមារចេញពីម្តាយរបស់គេឡើយ។
- ត្រូវជួយថែទាំចំពោះកុមារដែលគ្មានក្រុមគ្រួសារនិងកុមារដែលគ្មានមធ្យោបាយទ្រទ្រង់ជីវិត។
- គួរជួយចេញសោហ៊ុយនិងជួយឧបត្ថម្ភផ្សេងៗ ដល់កុមារដែលរស់នៅក្នុងគ្រួសារមានបន្ទុកគ្នាច្រើន។
- ជួយផ្តល់ឱ្យកុមារទទួលបាននូវការហូបចុក ស្នាក់នៅ ការសំរាកកំសាន្ត និងសេវាយសុខភិបាលឱ្យបានគ្រប់គ្រាន់។
- ផ្តល់កិច្ចថែទាំនិងគាំពារជាពិសេសដល់កុមារ និងមាតានៅពេលមុន និងក្រោយឆ្លងទន្លេដោយផ្តល់សេវាសុខាភិបាលឱ្យបានគ្រប់គ្រាន់។
- កុមារដែលមានសុខភាពមិនល្អ ផ្នែករាងកាយ និងសតិបញ្ញា ឬផ្នែកសង្គមត្រូវតែទទួលបានកិច្ចព្យាបាល ការគាំពារ អប់រំនិងទទួលបានការថែទាំជាពិសេស។