Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-03-21 11:07

ដើម្បីសម្រេចបានសិទ្ធិទទួលបានការអប់រំរបស់កុមារសាមីខ្លួនកុមារនិងស្ថាប័នដែលពាក់ព័ន្ធត្រូវមានភារកិច្ចដូចជា៖

សមីខ្លួនកុមារ

  • ត្រូវខិតខំរៀនសូត្រ
  • ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
  • ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយលោកគ្រូ អ្នកគ្រូ
  • សេពគប់មិត្តភ័ក្ត្រល្អៗ
  • មិនប្រើប្រាស់គ្រឿងញៀន

ស្ថាប័នដែលពាក់ព័ន្ធ

  • មាតាបិតាៈ មាតាបិតាត្រូវតែបញ្ជូនកូនប្រុសស្រីទាំងអស់ទៅសាលារៀន ហើយមិនត្រូវឱ្យកូនឈប់រៀនមុខពេលកូនបញ្ចាប់ថ្នាក់មធ្យមសិក្សាឡើយ។ ការបញ្ឍប់កូនមិនឱ្យរៀនតទៅទៀតគឺជាការរំលោភសិទ្ធិរបស់កុមារ។
  • សាលារៀនៈ សាលារៀនត្រូវមានលក្ខណៈសមស្របទៅតាមនិយាមគរុកោសល្យ ដើម្បីជួយឱ្យក្មេងអាចទទួល ចំណេះដឹងបានដោយពុំប៉ះពាល់ដល់សុខភាពនិងការរីកលូតលាស់របស់កុមារ។
  • រដ្ឋាភិបាលៈ រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិ មានកាត្វកិច្ចរៀនចំ និងផ្តល់ទីកន្លែងសមស្របសម្រាប់ការសិក្សា ដូចជាការសង់សាលារៀន ការផ្តល់គ្រូបង្រៀននិងការផ្តល់សម្ភារសិក្សាគ្រប់គ្រាន់ជាដើម។
  • វត្តអារាមៈ វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់គ្រាន់ថ្នាកដែរ។ គួរបង្កលក្ខណៈឱ្យព្រះសង្ឃជួយក្នុងវិស័យនេះឱ្យបានច្រើន។
  • សមាគមមាតាបិតាសិស្សៈ សមាគមមាតាបិតាសិស្សគួរគិតគូរដល់កុមា ដែលជាកូនអ្នកក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សា នៃកូនអ្នកទាំងនោះផង។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login