ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
តើអ្នកដឹងទេថា?
អាស៊ានបង្កើតឡើងក្នុងគោលបំណងអ្វី? អាស៊ានបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សរ៍ក្នុងឆ្នាំ ១៩៦៧ ដោយប្រជាជាតិអាស៊ីអាគ្នេយន៍រួមមាន ឥណ្ឌូណេស៊ី,ម៉ាឡេស៊ី,ហ្វីលីពីន,សិង្ហបុរីនិងថៃ។នៅកំឡុងសង្រ្គាមត្រជាក់វាធ្វើឱ្យបរិយាកាសបែកខ្ញែកគ្នា ហើយក្នុងគោលបំណងផ្សាព្វផ្សាយសម្ព័ន្ធភាពនិងស្ថេរភាពក្នុងតំបន់។លើសពីនេះ នាពេលបច្ចុប្បន្នវាត្រូវបានពង្រីកដោយបានរួមបញ្ចូលសមាជិក១០ប្រទេស។
កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រូវបានពង្រីកបន្ថែមទៀត ជាមួយនឹងការបង្កើតវេទិកាអាស៊ានបូកបីក្នុងឆ្នាំ ១៩៩៧ ដែលរួមមានប្រទេសចិន កូរ៉េខាងត្បូងនិងជប៉ុន។ហើយបន្ទាប់មកកិច្ចប្រជុំកំពូលអាស៊ីបូពា៌ដែលបានចាប់ផ្តើមកើតឡើងក្នុងឆ្នាំ ២០០៥ ហើយបានពង្រីកដល់ប្រទេសឥណ្ឌា,អូស្រ្តាលី,នូវែលសេឡង់,រុស្សីនិងសហរដ្ឋអាមេរិក។