Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-03-21 11:48

ការផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសនា ត្រូវធ្វើឡើងដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលជាតុលាការពិសេសត្រូវបានគេបង្កើតឡើងនៅទីក្រុង នូរីមប៊ើត ប្រទេសអាល្លឺម៉ង់ និងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចោទ ប្រកាន់ពីបទសង្គ្រាមឈ្លានពាន និងផែនការទុកជាមុន និងការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទោះបីអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានគេដាក់បញ្ចូលក្នុងច្បាប់អន្តរជាតិយ៉ាងណាក៏ដោយ ក៏និយមន័យស្តីពីអំពើនេះមិនទទួលបានការយល់ព្រមពីអ្នកប្រាជ្ញ ឬអ្នកនយោបាយនានានោះទេ។ បើតាមផ្លូវច្បាប់ គ្មានការបញ្ជាក់ណាមួយនិយាយពីអំណាចឆន្ទៈរបស់អង្គការសហប្រជាជាតិ ដើម្បីបង្ការបញ្ឃប់និងផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បានឡើយ។ ការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅក្នុងទសវត្សឆ្នាំ ១៩៩០ ការវិនិច្ឆ័យទោស បានប្រព្រឹត្តទោចំពោះករណីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយចំនួនតូច។ មកដល់តុលារឧក្រិដ្ឋកម្មអន្តរជាតិឆ្នាំ ២០០២ ពិភពលោកមានមូលដ្ឋាន និងសក្តានុពលក្នុងការនាំឧក្រិដ្ឋជន ប្រល័យពូជសាសន៍កាន់តែច្រើនទៅកាន់ប្រព័ន្ធយុត្តិធម៌។ សសម្រាប់នៅកម្ពុជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋប្រល័យពូជសាសន៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត (ច្បាប់ក្រមព្រហ្មទណ្ធកម្ពុជា មាត្រា ១៨៤)។


Answer 2


user icon
សីលធម៌
2018-05-15 04:13

ការផ្តន្ទាទោសអំពើប្រល័យពូជសាសន៍ គឺជាភារកិច្ចរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិដែលមានទីតាំងនៅទីក្រុងឡាអេប្រទេសហូឡង់។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាតុលាការពិសេសដែលបានបង្កើតឡើង ដើម្បីប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មើប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅកម្ពុជា ជនជាន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login