កុមារគ្រប់រួបត្រូវទទួលបាននូវសិទ្ធិទាំងអស់ដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពិសិទ្ធិកុមារ ដោយគ្មានការបែងចែក ឬរើសពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ សញ្ជតិ ឬប្រភពសង្គមទ្រព្យសម្បត្តិស្ថានផាពកំណើត និងមតិយោបល់ផ្សេងៗទៀត។ ទោះជាកើតនៅឯណា ឬកើតមកពីណាក៍ដោយ។
កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិដូចជា៖
- កុមារត្រូវទទួលបាននូវការគាំពារពិសេស
- ទទួលបានឱកាសលក្ខណៈ ងាយស្រួលទាំងក្នុងផ្លូវច្បាប់ និងមធ្យោបាយផ្សេងៗទៀត ដើម្បីឱ្យកុមារមានកការលូតលាស់លើផ្នែករាងកាយ សតិបញ្ញា សីលធម៌ ស្មារតី ននិងសង្គមនៅក្នុងលក្ខខណ្ឌនៃសេរីភាពនិងសេចក្តីថ្លៃថ្នូរ
- កុមារត្រូតតែមានសិទ្ធិទទួលបានឈ្មោះមួយ និងសញ្ជាតិមួយ
- កុមារត្រូវទទួលបានគុណប្រយោជន៍ ពីសន្តិភាពសង្គមនិងសិទ្ធិក្នុងការរីកចម្រើនធំធាត់និងមានសុខភាពល្អ
- កុមារត្រូវមានសិទ្ធិទទួលបាននូវការហូបចុក ស្នាក់នៅកំសាន្តនិងសុខាភិបាលគ្រប់គ្រាន់
- កុមារដែលមានសុខភាពមិនល្អផ្នែករាងកាយ និងសតិបញ្ជា ឬផ្នែកសង្គមត្រូវតែទទួលបានកិច្ចព្យាលការគាំពារ អប់រំនិងទួលបានការថែទាំជាពិសេស។
- កុមារត្រូវទទួលបាននូវការស្រលាញ់ ថ្នាក់ថ្នម ការយល់ចិត្តថ្លើម សន្តិសុខ សុវត្ថិភាព ទាំងផ្នែកសម្ភារៈនិងផ្នែកសីលធម៌ ការធំធាត់ក្នុងការថែទាំគ្រប់ករណី
- កុមារដែលងាយរងគ្រោះ គួរតែទទួលបាននូវការថែទាំជាពិសេសនិងការឧបន្ថម្ភផ្សេងៗ
- កុមារគ្រប់រូបមាន សិទ្ធិទទួលបានការសិក្សារៀនសូត្រដោយឥតបង់ថ្លៃ យ៉ាងហោចរៀនឱ្យបានចប់ត្រឹមកម្រិតបឋមសិក្សា
- កុមារត្រូវទទួលបានការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹងទូទៅ
- កុមារត្រូវមានឱកាសពេញលេញដើម្បីលេង និងសម្រាក កំសាន្តដែលមានគោលដៅអប់រំ
- កុមារមានសិទ្ធិប្រឆាំងតទល់រាល់ទម្រង់ នៃការរើសអើង ពូជសាសន៍ សាសនា ការបោះបង់ ការប្រើអំពើហិង្សា ការជិះជាន់កេងប្រវ័ញ្ច។
- កុមារត្រូវតែទទួលបានការអប់រំផ្នែកស្មារតិ ក្នុងការចេះយោគយល់គ្នា ការអនុគ្រោះ មិត្តភាពរវាងគ្នានឹងគ្នានិភាគរភាពជាសកល។
- ទទួលបាននូវឱកាស នៃការចូលរួមក្នុងសកម្មភាបក្នុងសង្គម និងទទួលបានការលើកទឹកចិត្ត ក្នុងការបង្កើតស្នាដៃ។