Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការរៀបចំបង្កើតរដ្ឋសភានីតិកាលថ្មី និងការៀបចំបង្កើតរាជរដ្ឋាភិបាលអាណាត្តិថ្មីនៅកម្ពុជាត្រូវបានប្រព្រឹត្តទៅដូចតទៅ ៖
ក. ការរៀបចំបង្កើតរដ្ឋសភានិតិកាលថ្មី
- ត្រូវប្រជុំដំបូង ក្រោយពេលប្រកាសលទ្ធផល ៦០ ថ្ងៃយ៉ាងយូរ
- ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ
- ដឹកនាំការប្រជុំដោយព្រឹទ្ធបុរសមួយរូបដែលមានវ័យចំណាស់ជាងគេ
- រៀបចំបោះឆ្នោតជ្រើរើសប្រធាន អនុប្រធាន រដ្ឋសភា ដាច់ដោយឡែកពីគ្នា
- អនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា
- បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការទាំង ៩
ខ. ការបង្កើតរាជរដ្ឋាភិបាលថ្មី៖
- តាមសេចក្តីស្នើសុំពីប្រធាន អនុប្រធានទាំងពីររបស់សភាថ្វាយព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ជានាយករដ្ឋមន្រ្តី ។
- ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមូយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណៈបក្សដែលឈ្នះឆ្នោតឲបង្កើតរាជរដ្ឋាភិបាល តាមសំណើរបស់ប្រធាន អនុប្រធានសភា
- វរជនដែលបានចាត់តាំងនេះនាំសហការីដែលជាដំណាងរាស្រ្ត ឫជាសមាជិកគណៈបក្សដំណាងនៅក្នុងសភាដែលផ្គូផ្គងឲកាន់    ដំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា ។
- បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់ទំនុកចិត្ត ហើយនោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រិត្យតែងតាំងគណៈរដ្ឋមន្ត្រី   ទាំងមូល ។
- មុនចូលកាន់ដំណែងគណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារ ដែលមានចែងក្នុងឧបសម្ព័ន្ធ ៦ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា (១១៩ថ្មី) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login