Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Rathanakviseth
2020-09-16 22:10

ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាបទល្មើសធ្ងន់ធ្ងរមួយក្នុងចំណោមបទល្មើសធ្ងរធ្ងន់ដទៃផ្សេងទៀតនៅក្នុងច្បាប់អន្តរជាតិ និងត្រូវបានផ្តល់និយមន័យផ្សេងៗគ្នា ដោយតុលាការអន្តរជាតិនានាទៅតាមបរិបទជាក់ស្តែងនៃរឿងក្តីដែលបានកើតឡើង។   បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានឃើញកើតមាននៅក្នុងប្រទេសកម្ពុជាអំឡុងពេលនៃរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ តុលាការដែលមានសមត្ថកិច្ចជំនុំជម្រះលើបទឧក្រិដ្ឋកម្មនេះ គឺអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០០៣។ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាបទឧក្រិដ្ឋកម្មមួយដែលពុំមានអាជ្ញាយុកាល មានន័យថា ទោះបីជាបទឧក្រិដ្ឋកម្មនេះ ត្រូវបានប្រព្រឹត្តនៅក្នុងអតីតកាលអស់រយៈពេលយូរឆ្នាំហើយ ក៏ដោយ បុគ្គលជាអ្នកប្រព្រឹត្តនៅតែពុំអាចរួចផុតពីការចោទប្រកាន់។   យោងតាមមាត្រា៥ នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ស្តែងឡើងតាមរយៈការប្រព្រឹត្តបទល្មើសមួយចំនួនដូចជា ៖ - ការធ្វើមនុស្សឃាត - ការសម្លាប់រង្គាល - ការធ្វើឱ្យទៅជាទាសករ - ការនិរទេស - ការដាក់ក្នុងមន្ទីរឃុំឃាំង - ការធ្វើទារុណកម្ម - ការរំលោភលើផ្លូវភេទ - ការធ្វើទុកបុកម្នេញដោយហេតុផលនយោបាយ ពូជសាសន៍ ឬសាសនា និង - រួមទាំងអំពើអមនុស្សធម៌ផ្សេងទៀត ដូចជា អាពាហ៍ពិពាហ៍ដោយបង្ខំ អំពើហិង្សាផ្លូវភេទ ការបាត់ខ្លួនដោយបង្ខំ និងការជម្លៀសប្រជាជនដោយបង្ខំ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login