ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសគ្នាដូចខាងក្រោម៖
- ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភា ដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ៩០% ( នៅកម្ពុជាក៏មានសាំស្រូវចម្ការដែរ )
- ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូងនិងបាចទឹកបញ្ចូលនៅពេលរដូវទឹកស្រក ។ ទិន្នផលមធ្យម ៤.០៣ ក្នុង១ហិត្ថា ( ២០០៨ )
- ស្រូវឡើងទឹក ជាប្រភេទស្រូវធ្ងន់ដាំដុះពី ៨ទៅ ៩ខែទើបប្រមូលផល ។ ស្រូវឡើងទឹកអាចធន់និងកម្ពស់ទឹក២ម៉ែត្រទៅ៥ម៉ែត្រគេធ្វើនៅជុំវិញបឹងទន្លេសាបនិងកំហូងនានាតាមបណ្តាលកទន្លរមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ ។ទិន្នផលមធ្យមដូចស្រូវប្រាំងដែរ ។