ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អាស៊ាន ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាកម្ពុជា។ អាស៊ានបានរួមបង្កើត នូវសហគមន៍ សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ក្នុងគោលបំណងធ្វើឲ្យមានលំហូរចូលដោយសេរីនូវទំនិញ សេវាកម្ម ការវិនិយោគ និង ធនធានមនុស្សក្នុងតំបន់ តាមរយៈយន្តការនានា។ តំបន់ពាណិជ្ជកម្មសេរីអាស៊ានហៅកាត់ថា អាហ្វតា (AFTA) ត្រូវបានបង្កើតឡើងនៅឆ្នា១៩៩២ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម របស់ប្រទេសក្នុងតំបន់នេះ។ អាហ្វតា(AFTA) បានជួយតាមរយៈយន្តការសេរីភាវូបនីយកម្មពាណិជ្ជកម្មក្នុងតំបន់ដោយលុបបំបាត់ពន្ធក្នុងតំបន់មិនឲ្យលើសពី៥ភាគរយ និងជួយលុបបំបាត់ឧបសគ្គនានាដទៃផ្សេងទៀតដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម។
តាមរបាយការណ៍របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់អាស៊ាន ចន្លោះពីឆ្នាំ២០០៧ ដល់ ២០១៥ មានរហូតដល់៧០០ពាន់លានដុល្លា។ ក្រៅជួយដល់ការធ្វើពាណិជ្ជកម្មរវាងគ្នាជាមួយប្រទេសក្នុងតំបន់ អាហ្វតា (AFTA) ក៏បានជួយសម្រួលដល់ប្រទេសជាសមាជិកអាស៊ាន ដែលក្នុងនោះមានកម្ពុជាផងដែរនោះ មានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលជាដៃគូរសន្ទនារបស់អាស៊ានមានដូចជាសហរដ្ឋអាមេរិក ចិន អឺរ៉ុប អូស្រ្ដាលីនិងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀតផង។ អាស៊ាន ក៏ជួយដល់ការវិនិយោគក្នុងតំបន់ផងដែរតាមរយៈក្រុមប្រឹក្សាវិនិយោគតំបន់អាស៊ាន។
ក្រុមប្រឹក្សាវិនិយោគក្នុងតំបន់អាស៊ាន បានតួនាទីជួយសម្រួលធ្វើយ៉ាងណាឲ្យមានលំហូរដោយសេរីនៃការវិនិយោគនៅក្នុងតំបន់។ យោងតាមរបាយការណ៍របស់សហគមន៍ សេដ្ឋកិច្ចអាស៊ានដែលចេញកាលពីឆ្នាំ២០១៧ ការវិនិយោគដោយផ្ទាល់រវាងប្រទេសក្នុងតំបន់អាស៊ានដូចគ្នាមានប្រមាណជា១២១ពាន់លានដុល្លា។ ក្រៅពីការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនក្នុងតំបន់ គេក៏មិនត្រូវភ្លេចទេថា ការចូលជាសមាជិកអាស៊ានក៏ជួយជម្រុញឲ្យមានកំណើនទេសចរ ដែលជាជនជាតិរបស់ប្រទេសជាសមាជិកអាស៊ានមកលេងប្រទេសជាសមាជិកអាស៊ានដទៃផ្សេងទៀតផងដែរ។ ក្នុងលិខិតអបអរសាទរខួបលើកទី៥០ នៃការបង្កើតអាស៊ាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានបង្ហាញថាតួរលេខទេសចមកពីតំបន់អាស៊ានដែលចូលមកលេងកម្សាន្តនៅកម្ពុជា មានការកើនឡើង ពោលពី៥០ម៉ឺននាក់នៅឆ្នាំ២០០៨ កើនដល់ជាង២លាននាក់នៅឆ្នាំ២០១៦។