Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. (០៧ពិន្ទុ)    ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍អ្វីខ្លះដល់យើង?
២. (០៨ពិន្ទុ)    ចូរបង្ហាញពីការតស៊ូផ្នែកខាងក្នុងរបស់មនុស្ស។
៣. (១០ពិន្ទុ)    ដូចម្តេចហៅថាឆន្ទៈ? អំពើឆន្ទៈ? អំពើអឆន្ទៈ?
៤. (១០ពិន្ទុ)    ចូរបង្ហាញពីហេតុផលដែលបណ្តាលឱ្យមានសីលធម៌។
៥. (១០ពិន្ទុ)    តើទ្រឹស្តីវិបាកវិនិច្ឆ័យមានអ្វីខ្លះ? ចូររៀបរាប់ និងលើកឧទាហរណ៍។
៦. (១០ពិន្ទុ)    ចូររកលក្ខណៈខុសគ្នារវាងទំនួលខុសត្រូវសីលវិជ្ជា និងទំនួលខុសត្រូវសង្គម។
៧. (១០ពិន្ទុ)      តើសីលញាណជាអ្វី? ចិត្តញាណជាអ្វី? ចូរនិយាយពីទំនាក់ទំនងរបស់វាព្រមទាំងលើកឧទាហរណ៍។

 

១. ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍អ្វីខ្លះដល់យើង?

            ចម្លើយ៖ សារៈប្រយោជន៍នៃសីលញាណបានធ្វើឱ្យយើងដឹងពីសកម្មភាពកុសល និងអកុសលនៃទង្វើរបស់ខ្លួនតាមរយៈផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា។ ការវិនិច្ឆ័យអំពីកុសល និងអកុសលប្រែប្រួលទៅតាមកាល អរិយធម៌ ពេលវេលា និងតំបន់ទីកន្លែង។ ឧទាហរណ៍ ក្នុងនាមយើងជាកូនខ្មែរមួយរូប យើងត្រូវមានកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា គ្រូបង្រៀន និងចាស់ព្រឹទ្ធាចារ្យ។ នៅប្រទេសឥណ្ឌា ពួកអ្នកកាន់សាសនាឥណ្ឌូចាត់ទុកការបរិភោគសាច់គោជាបាបកម្ម​មួយ​ដ៍ធំពន់ពេកណាស់។

 

២. ការតស៊ូផ្នែកខាងក្នុងរបស់មនុស្ស

ការតស៊ូផ្នែកខាងក្នុងរបស់មនុស្ស គឺជាការតស៊ូរវាងការផុសចេញនូវអំពើផ្សេងៗរបស់មនុស្ស។ ការតស៊ូ​នេះអាចនិយាយម៉្យាងទៀតថា ជាការតស៊ូរវាងការផុសចេញនូវបុព្វហេតុ ឬហេតុផលជំរុញនិង គំនិត​ផ្សេងៗ​ជា​ច្រើនទៀត។ ការតស៊ូផ្នែកខាងក្នុងរបស់មនុស្សមានលំនំាដូចខាងក្រោម ៖

  • ផ្តើមចេញពីមនុស្សម្នាក់ៗ អាចមានចំណង់ជាច្រើននិងសេចក្តីប្រាថ្នាសំបូរបែបក្នុងពេលតែមួយ ពីព្រោះ​ក្នុងពេលដំណាលគ្នានេះ មនុស្សមានតម្រូវការជាច្រើនដែលត្រូវបំពេញតាមបំណងរបស់មនុស្ស។
  • ចំណង់ សេចក្តីប្រាថ្នា និងគោលបំណងដែលកើតក្នុងពេលដំណាលគ្នានោះអាចជំរុញឱ្យមនុស្សមាន​ល្បិចនិងមធ្យោបាយជាច្រើនសម្រេចតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ មនុស្សអាចប្រព្រឹត្តអំពើជា​ច្រើនផ្សេងៗគ្នាក្នុងពេលតែមួយ ហើយអំពើនីមួយៗនោះអាចធ្វើឱ្យមនុស្សសម្រេច​បានលទ្ធផល​ដែល​គេ​បាន​គ្រោងទុកយ៉ាងពិតប្រាកដ។
  • លំនាំនៃជម្រើសនៃសេចក្តីប្រាថ្នា គោលបំណង ល្បិច និងមធ្យោបាយ មានលក្ខណៈជាការតស៊ូផ្នែក​ខាងក្នុងរបស់មនុស្ស។
  • ការតស៊ូផ្នែកខាងក្នុងរបស់មនុស្សនេះ គឺជាការតស៊ូរវាងការផុសចេញនូវអំពើផ្សេងៗរបស់មនុស្ស។ ការតស៊ូនេះ អាចនិយាយ

ម៉្យាងទៀតថា ជាការតស៊ូរវាងការផុសចេញនូវបុព្វហេតុ ឬហេតុផលជំរុញនិង គំនិតផ្សេងៗជាច្រើនទៀត។

 

៣. ឆន្ទៈ អំពើឆន្ទៈ អំពើអឆន្ទៈ

ចម្លើយៈ​ ឆន្ទៈ គឺជាសមត្ថភាពដែលគ្រប់គ្រងគំនិត និងអំពើរបស់មនុស្សដើម្បីសម្រេចនូវអ្វីដែលគេចង់ធ្វើ ឬ ជាអារម្មណ៍នៃការប្តេជ្ញាចិត្តម៉ឺងម៉ាត់ក្នុងការធ្វើអ្វីមួយដែលគេចង់ធ្វើ។ និយាយម៉្យាងទៀត ឆន្ទៈ គឺជាសមត្ថភាពរបស់​មនុស្ស ដែលកំណត់យ៉ាងច្បាស់លាស់នូវគោលបំណង តម្រង់ទិស ទង្វើរបស់មនុស្សនិងដឹកនាំទង្វើនោះឆ្ពោះទៅរក​គោលបំណង និងតម្រង់ទិសអ្វីដែលបានកំណត់រួចហើយ។

អំពើឆន្ទៈមិនមែនជាអំពើកើតឡើងដោយងាយៗ និងស្ថិតនៅដាច់ដោយឡែកពីមូលហេតុ ឬបុព្វ​ហេតុ​នោះ​ទេ។ តាមពិតអំពើឆន្ទៈរបស់មនុស្សកើតឡើងដោយសារ ការតាំងចិត្តយ៉ាងច្បាស់លាស់ដែលភ្ជាប់ដោយគោល​បំណង សេចក្តីប្រាថ្នា បុព្វហេតុ ព្រមទាំងមានការទទួលរងនូវឥទ្ធិពលនៃលក្ខខណ្ឌសង្គម និងបរិស្ថានរស់នៅផង​ដែរ។ ឬអំពើឆន្ទៈ ឬអំពើចេតនា គឺស្ថិតនៅក្នុងសភាពជាអំពើប្រកបដោយការដឹងខ្លួន ឬការភ្ញាក់រលឹកជានិច្ច។

អំពើអឆន្ទៈ គឺជាអំពើអចេតនាដែលគ្មានគម្រោងទុកជាមុន គឺជាអំពើដែលគ្មានបំណង​ហើយមិន​បាន​ឆ្លង​កាត់ការត្រិះរិះពិចារណា។ អំពើអឆន្ទៈអាចជាអំពើចៃដន្យ ឬធ្វើតាមបញ្ជាគេដោយគ្មានវិធីជ្រើសរើស។ ម៉្យាងទៀត​ រេផ្លិចឥតលក្ខខណ្ឌទាំងឡាយរបស់មនុស្ស ក៍ចាត់ទុកជាអំពើអឆន្ទៈដែរ ដូចជាការក្អក កណ្តាស់ ការញាក់ត្របកភ្នែក ការកន្ត្រាក់ដៃចេញក្នុង​ពេលមុតម្ជុល ឬរលាកភ្លើង។

 

៤. បង្ហាញពីហេតុផលដែលបណ្តាលឱ្យមានសីលធម៌។

ចម្លើយ៖ ហេតុផលដែលបណ្ដាលឱ្យមានសីលធម៌គឺ់៖

  • ផលប្រយោជន៍ផ្ទាល់ខ្លួន៖ ជាធម្មតា យើងធ្វើអ្វីដែលល្អ ពីព្រោះតែផលប្រយោជន៍ផ្សេងៗ ដែលយើងនឹងទទួលបានពីទង្វើនោះ ទោះបីជាវាមិនបានទទួលភ្លាមៗក៏ដោយ ក៏អាចទទួលបាននៅពេលបន្ទាប់ក្នុងអនាគតដែរ។
  • បញ្ហារបស់ព្រះឬអាទិទេ៖ មនុស្សខ្លះធ្វើអំពើល្អពីព្រោះតែព្រះ ឬអាទិទេពរបស់គេចង់ឱ្យគេធ្វើអំពើនោះ។ គេយល់ថាការធ្វើអំពើល្អព្រះនឹងផ្ដល់រង្វាន់ដល់ពួកគេ ហើយនិងដាក់ទោសចំពោះអ្នកធ្វើអាក្រក់។
  • ផលប្រយោជន៍រួម៖ មនុស្សខ្លះ​ធ្វើអំពើល្អ ពីព្រោះតែគេជឿថាការគោលច្បាប់សីលធម៌ជាក់លាក់នឹងឈានដល់សង្គមមួយដែលមានលក្ខណៈល្អប្រសើរ ពោលគឺប្រសើរជាងសង្គមមួយដែល មិនគោរពច្បាប់សីលធម៌។ 

 

៥. ទ្រឹស្ដីនៃវិបាកវិនិច្ឆ័យមាន

-វិបាកវិនិច្ឆ័យមានតាមបែបប្រពៃណីៈយល់ថាគឺជាសេរីធអាជ្ញារបស់អ្នកមានពិរុទ្ធដែលធ្វើឱ្យការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវពីមកពីមនុស្សនេះបានសម្រេចថានឹងប្រព្រឹត្ដអំពើអកុសលដោយស្គាល់ហេតុផលច្បាស់លាស់ទើបមនុស្សនេះត្រូវតែទទួលទោសនៅជំនាន់ដើមមិនមែនតែមនុស្សទេដែលទទួលទោស(ស.វទី១៧)ឫគេដាក់ទណ្ឌកម្មសាច់ញាតិរបស់អ្នកជាប់ពិរុទ្ធជនដែលបានប្រមាថព្រះចេស្ដារបស់ស្ដេច។

-វិបាកវិនិច្ឆ័យតាមបែបសង្គមវិវត្ដន៍នីតិសាស្រ្ដ៖វិបាកវិនិច្ឆ័យយោលទៅតាមវិវត្ដន៍នីតិសាស្រ្ដ។

គេយកមនុស្សទៅកាត់កដោយម៉ាស៊ីន(ឧទាហរណ៍ស្ដេចល្វីទី១៦ត្រូវរាស្រ្ដដាក់ទណ្ឌកម្មដោយកាត់ក)ឫគេព្យួរករនៅចំពោះមុខទស្សនិកជនរាប់ម៉ីននាក់។(ឧ.នៅអង់គ្លេសសម័យកណ្ដាល)។

-វិបាកវិនិច្ឆ័យនាសម័យបច្ចប្បន្នៈពួកអ្នកសីលវិជ្ជាបានធ្វើការរិះគន់ចំពោះវិបាកវិនិច្ឆ័យតាមបែបសង្គមខាងលើព្រោះគេយល់ថាការសម្លាប់ឧក្រិដ្ឌជនមិនមែនមានន័យថាបំបាត់ឧក្រិដ្ឋកម្មទេ។ប៉ុន្ដែបន្ថែមឧក្រិដ្ឌកម្មទៅវិញ។គេយល់ថាការធ្វើទណ្ឌកម្មហួសកម្រិតដល់ពិរុទ្ធជនពុំបានឱ្យគេរាងចាលឡើងគឺរិតតេពន្យុះចិត្តគេឱ្យកាន់តែមានភាពរឹងរូសហើយប្រព្រឹត្ដនីអំពើឧក្រិដ្ឌកាន់តែច្រើនឡើង។

 

៦. ទំនួលខុសត្រូវសង្គម និងទំនួលខុសត្រូវសីលវិជ្ជាមានលក្ខណៈខុសគ្នាដូចខាង​ក្រោម

ទំនួលខុសត្រូវផ្នែកសីលវិជ្ជា និង ទំនួលខុសត្រូវផ្អែកសង្គម មានភាពខុសគ្នាត្រង់ទំនាក់ទំនងសីលវិជ្ជា​មានលក្ខណៈ​ជាប្រធានវិស័យភាព កើតមានទៅតាមបុគ្គលដែលមានការយល់ដឹងខ្ពស់ ឬទាប។ ឯទំ​នួល​ខុសត្រូវផ្អែក​សង្គមមាន​លក្ខណៈ​ជាវត្ថុវិស័យ ដែលចាប់បង្ខំឱ្យទទួលខុសត្រូវចំពោះមុខច្បាប់​ហើយមិនប្រែប្រួលតាមទំនោរបុគ្គលនោះឡើយ ពោល​គឺ​បើគេមានទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីត្រូវ​តែចេញសងកំហូចខាត តែបើគេមានកំហុសផ្នែកព្រហ្មទណ្ឌ គេត្រូវតែទទួលពិន័យតាមការកំណត់​របស់ច្បាប់សង្គមដែលបានចែង។

 

ក.ទំនួសខុសត្រូវផ្នែកសីលធម៌

ខ.ទំនួលខុសត្រូវផ្នែកសង្គម

  • ការទទួលខុសត្រូវចំពោះមុខសីលញាណរបស់ខ្លួន
  • គ្មានកាតបង្ខិតបង្ខំពីមជ្ឃដ្ឋានជុំវិញខ្លួន
  • ការភ្ញាក់រឭកដោយសម្បជញ្ញៈខ្លួនឯង
  • តម្រូវឱ្យមានញាណគ្រប់គ្រាន់
  • គ្មានការកម្រិតទម្ងន់ទោស
  • ស្គាល់កុសល អកុសល

 

  • ជាការទទួលខុសត្រូវមុខតុលាការ
  • ជាការពិន័យ ទណ្ឌកម្មពីច្បាប់សង្គម
  • មានការបង្ខិតបង្ខំពីច្បាប់ តម្រូវឱ្យទទួលខុសត្រូវ
  • មានការកម្រិតទោសផ្នែកព្រហ្មទណ្ឌ ឬផ្នែករដ្ឋប្បវេណី។

៧. តើសីលញាណជាអ្វី? ចិត្តញាណជាអ្វី? ចូរនិយាយពីទំនាក់ទំនងរបស់វាព្រមទាំងលើកឧទាហរណ៍។

ក. សីលញាណ៖ គឺជាសញ្ចេតនានៃចិត្តប្រកបដោយនិយាមក្នុងការអប់រំ ហើយញុំាងមនុស្សឱ្យប្រព្រឹត្តតែ   អំ​ពើល្អ និងចេះដោះស្រាយប្រកបដោយកុសលចៀសវាងការប្រព្រឹត្តអំពើអកុសល។

ខ. ចិត្តញាណ៖ គឺជាសញ្ចេតនា និងអំពើដែលស្តែងពីភាពពិតនៃចិត្ត គឺជាប្រធានវិស័យ និងជាអ្នកវិភាគរាល់​ហេតុការណ៍ដែលកើត

មាន។

គ. ទំនាក់ទំនងរវាងសីលញាណ និងចិត្តញាណ ៖  គឺបើមនុស្សយើងគ្មានចិត្តញាណទេ នោះនិងមិនធ្វើឱ្យ​មនុស្សយើងកើតនូវសីលញាណបានឡើយ ព្រោះចិត្តញាណជាប្រធានសង្កេត ពិនិត្យ ហើយសីលញាណជាអ្នក​វិភាគពិចារណា វិនិច្ឆ័យប្រកបដោយវិចារណញាណ។ បើមនុស្សគ្មានចិត្តញាណទេ នោះគេនឹងចាត់ទុកមនុស្សនោះ​ជាមនុស្សគ្មានឆន្ទៈ គ្មានសញ្ចេតនា ជាមនុស្សដែលគ្មានសីលញាណ។ ដូចនេះអត្ថិភាព នៃចិត្តញាណជាកត្តាចាំ​បាច់នៃអត្ថិភាពរបស់សីលញាណ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login