ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប់ើតាមយោបល់របស់ខ្ញុំ ការសរសេរអក្សបរទេសជាស៊ីងខ្មែរមិនមានអ្វីខុសឆ្គងទេ។ វាអាចមានភាពងាយស្រួលប្រសិនបើការសរសេរនោះ មានភាពត្រឹមត្រូវនិងងាយយល់ ចំពោះមនុស្សទូទៅ តែវាអាចជារឿងពិបាកទៅវិញនៅពេលដែលការប្រើប្រាស់ការសរសេរមានភាពមិនត្រឹមត្រូវនិងពិបាកយល់។ វាក៏ជាការវិវត្ត និងជាការពេញនិយមរបស់យុវវ័យបច្ចុប្បន្ន ជាពិសេសនៅក្នុងប្រព័ន្ធសង្គមហ្វេសបុក តែអ្វីដែលសំខាន់គឺអ្នកដែលអាននៅរាល់ពាក្យពាក់ទាំងនោះ មានភាពលំបាក ជាពិសេសមនុស្សដែលពុំសូវមានចំនេះដឹងខាងភាសាឡាតាំងជាដើម។ ប្រសិនជាយោបល់ផ្ទាល់ខ្លួន យើងគួរតែប្រើប្រាស់ភាសាខ្មែរ ឬជាភាសាបរទេសទៅតាមបែបបទរបស់ភាសានោះអោយបានត្រឹមត្រូវ ដូចនេះ ខ្ញុំជ្រើសរើស ខ.មិនគាំទ្រ ។