Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
HOU
2017-07-11 13:00

នេះគឺជារឿងរាវពិតរបស់ខ្ញុំផ្ទាល់។ 

ថ្មីៗនេះខ្ញុំទើបតែផ្លាស់ប្តូរការងារពីកន្លែងមួយទៅកន្លែងមួយទៀត ហើយការផ្លាស់ប្តូរនេះគឺធ្វើអោយខ្មុំទទួលបានប្រាក់ខែនិងតំនែងខ្ពស់ជាងបុគ្គលិកចាស់ដែលនៅក្រុមហ៊ុននោះ ដែលគាត់បាននឹងកំពុងធ្វើការងារនៅទីនោះអស់រយៈពេលជាង១ឆ្នាំ។ 

ដំបូងខ្ញុំមិនដឹងប្រាក់ខែរបស់គាត់ទេ តែក្រោយមកក៏លឺតាមរយៈបុគ្គលិកចាស់ៗនៅក្នុងក្រុមហ៊ុននិយាយពីប្រាក់ខែរបស់ខ្លួនតិច។ ក្រោយមកខ្ញុំធ្វើការប្រៀបធៀបជាមួយនឹងប្រាក់ខែរបស់ជាមួយនឹងគាត់ ដែលមានភាពខុសគ្នាដល់ទៅ២ដង។ ខ្ញុំក៏មានភាពងឹងឆ្ងាល់ក្នុងចិត្តដែរ ថាហេតុអ្វិបានជាគាត់ធ្វើការនៅក្នុងក្រុមហ៊ុនយូរហើយតែប្រាក់ខែតិចជាងខ្ញុំដែលកំពុងតែចូលថ្មីៗ។

បន្ទាប់ពីធ្ងើការនៅទីនោះប្រហែល៣ខែ ទ់ើបខ្ញុំដឹងពីមូលហេតុដែលគាត់ធ្វើការនៅទីនៅជាច្រើនឆ្នាំ ហើយមិនត្រូវបានដំឡើងតំនែងនិងប្រាក់ខែ ហើយមូលហេតុនោះមានដូចជា៖

  • គាត់មិនមានការទទួលយកគំនិតថ្មីៗ និងពុំមានការពង្រីកបន្ថែមនូវចំនេះដឹង ព្រមទាំងជំនាញទន់
  • គាត់ធ្វើការងារតាមចិត្ត ឬចរិករបស់គាត់ពីកំណើត ហើយលទ្ធភាពការងាររបស់គាត់មិនសូវបានល្អនោះទេ
  • គាត់បុគ្គលិកដែលមិនសូវចេះសម្រប់ខ្លួនទៅតាមបរិយាកាសការងារ
  • គាត់មានការប្រកាន់ច្រើន ហើយមិនមានភាពប្រកត និងទទួលខុសត្រូវតិច
  • បទពិសោធន៏មានតិចចំពោះការងារដែលគាត់ធ្វើ ហើយគាត់មិនបានបង្ហាញសមត្ថភាពរបស់គាត់ដល់ថ្នាក់លើអោយបានដឹងនោះទេ។

តាមរយៈចំនុចខាងលើ ខ្ញុំគិតថាវាជាមូលហេតុដែលតំនែងនិងប្រាក់ខែរបស់គាត់ទាបជាងខ្ញុំក្នុងស្ថានភាពជាក់ស្តែង។

ខ្ញុំសំនូមពរអោយធ្វើការសិក្សាបន្ថែមលើជំនាញរបស់ខ្លួន ព្រមទាំងជំនាញលើផ្នែកទន់ផងដែរ។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login