បានជាមនុស្សចាំបាច់ត្រូវមានការងារធ្វើពីព្រោះ ៖
- ដើម្បីបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ខ្លួន
- ដើម្បីរកកម្រៃ ឬគ្រឿងឧបភោគបរិភោគសម្រាប់ជាតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ
- ការងារជាប្រភពនៃការសាមគ្គីធម៌
- ការងារជាចំណងសម្រាប់ចងមនុស្សឲ្យរួមរស់ដោយសុខសាន្តជាមួយក្រុមគ្រួសាររបស់ខ្លួន
- ការងារផ្តល់មកនូវសេចក្តីសប្បាយរីករាយត្រឹមត្រូវ ដែលជាវត្ថុនៃសុភមង្គល
- ការងារជាកម្មសិទ្ធិតែងតែនាំឲ្យឃើញនូវតម្លៃផ្ទាល់ខ្លួន
- ការងារជាអំពើយ៉ាងប្រពៃរបស់មនុស្សសម្រាប់បញ្ជាក់ដោយលក្ខណៈរូបីនូវបញ្ញា និងសេរីភាពរបស់យើង
- ការងារធ្វើឲ្យមនុស្សក្លាយជាចៅហ្វាយ និងជាម្ចាស់នៃធម្មជាតិ
- ការងារធ្វើឲ្យជីវីតមានភាពទៀងទាត់និងមានវិន័យ
- ការងារនាំឲ្យមនុស្សចេះដឹកនាំអារម្មណ៍របស់ខ្លួន
- ការងារគឺជាការដែលមនុស្សបានធ្វើឲ្យធម្មជាតិ ជម្រុញខ្លួនមានប្រយោជន៍
- ការងារជាអាជីវកម្មដោយប្រាជ្ញាលើកំណត់និយមសម្ភារៈ ។