ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ពេលណាស្រីស្អាតកាន់សៀវភៅ ធ្វើឱ្យព្រាននារីមិនហ៊ានមកក្បែរទេ។ កាន់សៀវភៅយូរៗទៅ អ្នកនឹងដឹងថាបុរសបែបណាដែលល្អពិតប្រាកដ ដ្បិតសៀវភៅនឹងបង្រៀនមនុស្សស្រីឱ្យសម្គាល់លក្ខណៈព្រាន និងលក្ខណៈបុរសពិត។ នារីស្អាតរមែងតែងមានជម្រើសច្រើនបំផុតក្នុងរឿងស្នេហា។
ជម្រើសច្រើនគឺល្អ ដ្បិតបើយើងមានចំណេះដឹង ដឹងថាបុរសណាល្អ បុរសណាប្រាកដប្រជា ឬបុរសណាចង់លេងសើច។ ប៉ុន្តែពេលខ្លះ ជម្រើសច្រើនពេក វានាំបញ្ហាច្រើនដល់ជីវិត បើយើងខ្វះចំណេះដឹងកត់ចំណាំលក្ខណៈសម្គាល់បុរសល្អម្នាក់។ បុរសខ្លះអាចទិញសៀវភៅជូននារីណាម្នាក់ដែលខ្លួនចាប់អារម្មណ៍ តែចូរកុំស្រឡាញ់បុរសណាដែលត្រឹមតែទិញសៀវភៅជូននារី ស្របពេលដែលបុរសខ្លួនឯងមិនមែនជាអ្នកអាន ឬមិនមែនជាអ្នករៀន ឬមិនមានលក្ខណៈជាអ្នកចេះដឹង ឬមិនមានលក្ខណៈជាបុរសស្មោះត្រង់ ឬមិនមានលក្ខណៈជាមនុស្សល្អ។
ទោះរៀនបានសញ្ញាបត្រទាបកម្រិតណាក៏ដោយ តែឱ្យតែកាន់សៀវភៅអាន គឺយ៉ាងហោចណាស់ វាអាចធ្វើឱ្យនារីម្នាក់រើសបានបុរសល្អម្នាក់រួមដំណើរជីវិតបាន។ “ស្នេហ៍ទី១ ប៉ះលើព្រាននារី។ ស្នេហ៍ទី២ ប៉ះលើប្រុសចិត្តសែនអប្រិយ។ ស្នេហ៍ទី៣ ប៉ះលើប្រុសបោកយកទៅលក់។ កម្មអាក្រក់ [...] ទីបំផុតជីវិតក្លាយទៅជាបិសាចរាត្រី”។ នេះជាទំនុកច្រៀង “ជីវិតបែកជាពីរ” ដែលបានបកស្រាយពីបញ្ហាជីវិតស្នេហារបស់នារីម្នាក់ ដែលជ្រើសរើសបុរសខុសហើយខុសទៀត រហូតដល់ចុងក្រោយ គឺក្លាយខ្លួនទៅជាបិសាចរាត្រី៕