Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Teacher Sovannara
2021-04-27 10:16

យើងដឹងហើយថា ផលផ្ទះកញ្ចក់គឺជាបាតុភូតធម្មជាតិដែលបរិយាកាសចាប់យកថាមពលព្រះអាទិត្យមួយចំនួន ​ដើម្បីកម្តៅផែនដី ធ្វើឱ្យផែនដីមានកម្តៅគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិត ។  តាមការពិត​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ ដែល​រួមមាន​ដូចជា​ចំហាយទឹក (H2O) ឧស្ម័នកាបូនិក (CO2) និង​មេតាន (CH4) ជាដើម មាន​នៅ​ក្នុង​បរិយាកាស​ជុំវិញ​ផែនដី​ជាលក្ខណៈ​ធម្មជាតិ​ជាយូរលង់ណាស់មកហើយ    ហើយបើគ្មាន​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ​ទេ សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​ទាំងមូល​ត្រូវ​មាន​កម្រិត​ទាប​ជាង​បច្ចុប្បន្ន​ រហូតដល់​ទៅ ៣០អង្សា ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​នៅលើ​ភពផែនដី ពិបាក​នឹង​រស់បាន។

 

តាមការពិត អ្វី​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​នោះ គឺមិនមែន​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​មាន​ពីធម្មជាតិ​នោះទេ តែ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​កើតចេញ​ពី​សកម្មភាព​របស់​មនុស្ស (រោងចក្រ ចំហេះឥន្ធនៈ ...) ហើយ​ដែល​ទៅ​បន្ថែម​ពីលើ​ឧស្ម័ន​ដែល​មាន​ស្រាប់​ពី​ធម្មជាតិ ហើយនៅពេល​ដែល​​ឧស្ម័ន​ផ្ទះកញ្ចក់​មាន​នៅ​ក្នុង​បរិយាកាស​កាន់តែ​ច្រើន វា​អាច​ទប់កម្តៅ​ព្រះអាទិត្យ​បាន​កាន់តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ភពផែនដី​ត្រូវ​កើនឡើងកាន់តែ​ខ្ពស់បន្តិចម្តងៗ ដែលជាបាតុភូត កំណើនកម្តៅពិភពលោក ។

 

ហេតុនេះហើយទើបគេនិយាយថា ឧស្ម័នផ្ទះកញ្ចក់និងកំណើនកម្តៅពិភពលោកមានទំនាក់ទំនងគ្នា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login