Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

"មនុស្សស្រីរៀនខ្ពស់ពិបាករកប្ដី!" ខ្ញុំសូមអធ្យាស្រ័យកែសម្រួលប្រយោគនេះបន្តិច សូមប្ដូរពិបាកទៅពូកែ ហើយប្ដូរពីពាក្យ"រក" ទៅ"រើស"។

លើលោកនេះគ្មានកន្សោមកិរិយា"ពិបាករក" ដាក់ជាមួយនាម"ប្ដី"ទេ មានតែកន្សោមកិរិយា"ពូកែរើស" ហើយនឹង "មិនចេះរើស"។ បើមនុស្សស្រីរៀនខ្ពស់មិនចេះរើសប្ដី ការស្អែកបានស្អែក(1) ប៉ុន្តែបើមនុស្សស្រីរៀនខ្ពស់ ហើយពូកែរើសប្ដី ទើបយូររៀបការ។

មានមនុស្សមួយចំនួនកាន់ស្នឹមបូរាណហៅលែងឮ ចូលចិត្តប្រើប្រយោគកំប្លែងបែបស្ទើរគ្រឿងផ្សំ ទៅជាសាបៗ ស្ទើរៗ ចំពោះមនុស្សស្រី។ ព្រះអើយ.. ទិវារ៨មីនាប្រារព្ធឡើងខ្ញុំរាប់ម្រាមដៃម្រាមជើងខ្លួនឯងអស់ នៅទាញម្រាមគេរាប់ថែមនៅខ្វះទៀត ហើយនៅមានអ្នកកាន់ស្នឹមហ្នឹងដល់អង្កាល់? ណ្ហើយ.. ក៏គួរតែដល់ពេកជម្រុះចោលស្នឹមចាស់ៗឱ្យបានច្រើនហើយ ព្រោះទុកយូរទៅ អាចច្រេះ ទៅជាផុយ រលេះអស់។

បុរស គឺជាភេទដែលរឹងមាំ មានថាមពល មានភាពជាអ្នកដឹកនាំ ហើយជាភេទដែលស័ក្តិសមបំផុតនៅក្នុងការការពារស្ត្រី។ សូមលើកទឹកចិត្ត ហើយជម្រុញស្ត្រីឱ្យចូលរួមឱ្យបានពេញទំហឹង នៅក្នុងការងារសង្គម ពិសេសនៅក្នុងវិស័យអប់រំនេះតែម្ដង។ សូមបើកចិត្តឱ្យទូលាយ វិជ្ជមាន សណ្ដោស ដោយទុកស្ត្រីជាប្អូន ជាកូន ជាក្មួយៗ ច្រើនជាងតណ្ហា លេបខាយ និងបំបាក់ទឹកចិត្ត៕

(1): ការសម្រេចចិត្តដោយតក់ក្រហល់ ភ្លាមភ្លេត មិនគិតគូវែងឆ្ងាយ។

#អត្ថបទ: ស្នង នេត្រា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login