Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ហត់នឿយ ចង់សម្រាក ចង់ស្វែងរកកន្លែងមួយដែលពោរពេញដោយធម្មជាតិស្រស់បំព្រង ហើយស្ងប់ស្ងាត់ ឮតែសូរសំឡេងនៃសត្វបក្សាបក្សីនិងវាយោ។ ប្រហែលជាអ្នកធ្លាប់មានអារម្មណ៍បែបនេះ តើពិតទេ?

មនុស្សយើងម្នាក់ៗ តែងតែប្រកបនូវកិច្ចការងាររៀងៗខ្លួន ហើយរមែងទទួលបាននូវអារម្មណ៍ហប់នៅក្នុងចិត្តកាយ គ្មានស្រឡះសោះ។ ម៉្យាងទៀតប្រាកដណាស់ គ្មានអ្នកណាមិនចួបបញ្ហាសោះឡើយ គឺចួបដូចគ្នា ប៉ុន្តែខុសគ្នាត្រង់មានតិចហើយនិងច្រើនប៉ុណ្ណោះ។ ទុក្ខផ្លូវចិត្ត ពិតជាពិបាកនឹងព្យាបាលឱ្យឆាប់ជាសះស្បើយណាស់។ ភាពស្មុគស្មាញ រញ៉េរញ៉ៃ ជាផ្នែកមួយដែលនាំឱ្យដួងចិត្តរឹតតែគួរឱ្យធុញ។ មានបញ្ហាច្រើនទៀត ដែលយើងត្រូវធ្វើវាឱ្យល្អប្រសើរ។

ភាពស្ងប់ស្ងាត់!

ជាទីកន្លែងមួយ ដែលអាចនាំឱ្យខួរក្បាលស្រឡះល្អ។ នៅពេលយើងស្វែងរកវាបានហើយ យើងគួរបំភ្លេចនូវទុក្ខ បញ្ហាទាំងអស់ចោលឱ្យអស់ ហើយចាប់ផ្តើមគិតថ្មីដែលល្អៗសម្រាប់ខ្លួនឯង ក្នុងកាលៈទេសៈស្រស់ស្រាយបែបនេះ។ ធម្មជាតិ ព្រៃព្រឹក្សាគិរីបុព្វតា ជ្រោះជ្រលងដងអូរ បឹង ស្ទឹង ទន្លេ សមុទ្រ វាលស្រែចម្ការ វាលស្មៅ ... ពិតជាកន្លែងដែលសម្បូរទៅដោយខ្យល់បរិសុទ្ធ ហើយអាចនាំឱ្យចិត្តរបស់យើងរសាយអស់នូវទុក្ខកង្វល់។ ភាពស្ងប់ស្ងាត់អាចលុបបំបាត់នូវរឿងអាក្រក់ៗទាំងអស់ចេញពីខួរក្បាល ហើយអាចឱ្យអារម្មណ៍យើងល្ហែល្ហើយ។ ជីវិតពិតជាល្អប្រពៃ ឱ្យតែយើងចេះច្នៃឱ្យត្រូវផ្លូវ។

អ្នករាល់គ្នា បើចង់ស្រស់ស្រាយ អារម្មណ៍ល្អ ដកដង្ហើមស្រួល យើងគួរទៅទីកន្លែងដែលមានភាពស្ងប់ តែមានធម្មតាស្រស់ស្អាត គន់ហើយមិនចង់ដកនេត្រា។ ទីដែលស្ងប់ស្ងាត់ហើយអមដោយបរិយាកាសល្អ ទោះជាពេលព្រឹក ពេលរសៀល ពេលសាយណ្ហ ពេលរាត្រី ក៏យើងអាចលំហែបានដែរ។ ពេលព្រឹកមើលរុក្ខជាតិមានពណ៌បៃតងខ្ចី ហើយគន់សុរិយារះចាំងចែងពីទិសបូពា៌ រួមមានសត្វចេញរកចំណី។ ពេលថ្ងៃស្រូបខ្យល់បរិសុទ្ធក្រោមម្លប់ឈើដ៏ត្រជាក់។ ពេលល្ងាចគន់សុរិយាអស្តង្គត និងបក្សាបក្សីហើរចូលទ្រនំ។ ឯពេលយប់យន់ ជាពេលដែលងងឹតឈឹង យើងអាចគន់មើល ផ្ទៃមេឃាដែលមានចន្រ្ទាតារារះបំភ្លឺសន្និវាស ហើយអាចមើលភ្លើងនៃសត្វអំពិលអំពែកផងដែរ។ ពេលវេលាទាំងអស់នេះ ពិតជាអាចលួងលោម ផ្សះផ្សាចិន្ដាដែលខ្ទេចខ្ទាំបាន។ ជីវិតត្រូវមានរស្មី ត្រូវស្វែងរកសេចក្តីសុខជូនដល់ជីវិតខ្លួនយើង។

#អត្ថបទ: រ៉ើន រីណា-Rina Roeun 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login