ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មិនមែនមិនឱ្យយើងខឹងនរណាសោះ ឬទប់អារម្មណ៍នឹងរឿងដែលជ្រុលពេកទេ ប៉ុន្តែឱ្យខ្លួនឯងចេះទប់ទល់នឹងសភាវៈមិនល្អច្រើនជាង។ មិនមានហេតុផលអ្វីដែលឱ្យយើងត្រូវទៅខ្វល់ខ្វាយជាមួយមនុស្សឥតបានការដែលចាំតែបង្ករឿងដាក់អ្នកដទៃទេ ហើយក៏មិនមានហេតុផលអ្វីដែលត្រូវទៅតតាំងនឹងគេដូចគ្នា។
ខ្យល់ព្យុះវាអាចបក់ខ្លាំងមកតែមួយវឹប ប៉ុណ្ណោះហើយវាក៏ស្ងប់ទៅវិញ ដូច្នេះហើយការគិតអវិជ្ជមានរបស់គេក៏ដូច្នោះដែរ ប្រសិនជាយើងមិនតបត មិនខ្វាយខ្វល់ រវីរវល់ជាមួយនឹងរឿងទាំងនោះវាក៏នឹងស្ងប់ទៅវិញដោយខ្លួនឯង ហើយអ្នកដែលទទួលរងនូវការខកបំណងក៏ជាអ្នកដែលមកចង់បង្កជាមួយយើង វាមិនមែនជារូបយើងទេ។
បញ្ចប់កំហឹងដែលមានក្នុងចិត្តរបស់អ្នក ដោយយកតែភាពវិជ្ជមានមកដាក់ក្នុងចិត្ត ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ គុណធម៌ សីលធម៌ សុជីវធម៌ ចំពោះមនុស្សទាំងអស់ មិនថាគេជាអ្នកណា ហើយស្រឡាញ់ឬមិនស្រឡាញ់យើងក៏ដោយ។ ខឹងបានតែកុំគុំគួន ខឹងហើយក៏ប្រលែងវាទៅកុំទុកឱ្យអំពល់ក្នុងចិត្ត ព្រោះមានរឿងល្អៗច្រើនណាស់ដែលកំពុងតែរងចាំទទួលឱ្យយើងទៅរកវា។ ច្បាប់ទីមួយនៃចិត្តគឺ កុំជ្រុលខ្លួនឱ្យចូលទៅក្នុងទីដែលសោះកក្រោះ បញ្ចប់កំហឹងដោយប្រកាន់នូវសន្តានសន្តោសប្រណី។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=214547587204070&set=a.105573171434846