Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វប្បធម៌ជាតិគឺជាគ្រឹះដ៏សំខាន់សម្រាប់ជួយឲ្យប្រទេសជាតិមួយរក្សាបាន នូវភាពស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដើម្បីឲ្យវប្បធម៌មួយល្អប្រសើរ គឺមានការចូលរួមចំណែក ពីមនុស្សគ្រប់វ័យ ពិសេសគឺយុវជន។

ការស្រលាញ់គឺបានរុញច្រានឲ្យយើងចេះថែរក្សា ការពារ និង លើកតម្កើង។ សិល្បះ រួមមានរបាំ ល្ខោន ចម្រៀង ភ្លេងតន្រ្តី គំនូរ ចម្លាក់ សិលាចារឹក សម្លៀកបំពាក់បុរាណ ហើយក៏រួមចំណែកក្នុងវិស័យវប្បធម៌ដែរ។ មិនតែប៉ុណ្ណោះ អក្សរ ភាសា ឥរិយាបថ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ក៏ជាផ្នែកមួយនៃវប្បធម៌ដែរ។ យើងរួមគ្នា សរសេរនូវអក្សរជាតិខ្លួន កុំសរសេរអង់គ្លេសសៀងខ្មែរវាមិនមែនជាការល្អទេ វាអាចធ្វើឲ្យជាតិសាសន៍ដទៃមើលងាយ។ យើងមិនត្រូវមើលរំលងប្រពៃណីជាតិខ្លួន ហើយទៅអោបក្រសោប វប្បធម៌គេ គឺវាមិនសក្ដិសមជាអ្នកដែលជាម្ចាស់ប្រទេស។

យើងត្រូវតែផ្ដល់តម្លៃឲ្យសិល្បះបុរាណ កុំភ្លើតភ្លើនភ្លេចអស់នូវអ្វីដែលជាកេរដំណែលជាតិខ្លួន។ យើងត្រូវចេះស្រលាញ់ដូចជាកែវភ្នែកទាំងគូ។ បើវប្បធម៌រីកចម្រើនជាតិសាសន៍យើងក៏រីកចម្រើនដែរ។ មួយវិញទៀតវិស័យអប់រំយើងរាល់គ្នាត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដោយសារវិស័យមួយនេះក៏ជាផ្នែកធំនៃប្បធម៌ដែរ។ យើងត្រូវដឹងឬសគល់នៃកំណើតប្រទេសជាតិខ្លួន ដែលហៅថាពង្សសាវតា។ ការថែរក្សាសម្បត្តិបេតិកភណ្ឌគឺមិនប្រកាន់អាយុ ភេទ កម្ពស់កម្ពរនោះទេ។

ជាចុងក្រោយបើអាច សុំឲ្យក្មេងៗជំនាន់ក្រោយ ពិសេសគឺយុវជន ចូលរួមថែរក្សា ការពារអភិរក្ស និង អភិវឌ្ឍន៍ នូវវប្បធម៌ ឲ្យមានភាពល្អប្រសើរ។

ជួយថែរក្សាវប្បធម៌ នោះវប្បធម៌នឹងថ្កើងថ្កាន

#អត្ថបទរីណា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login