Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កាលខ្ញុំរៀនម៉ាស្ទ័រខាងសង្គមវិទ្យា នរវិទ្យា មានសាស្ត្រាចារ្យថៃល្បីម្នាក់មកពីឈៀងម៉ៃ ពន្យល់ថា បើកុំតែអឺរ៉ុបនាំយកទ្រឹស្តីរដ្ឋប្រជាជាតិ ឬ ប្រទេសជាតិ Nation State មកផ្សាយ ប្រហែលរវាងប្រទេសខ្មែរ និងសៀមឬថៃ គ្មានព្រំដែនបែងចែកគ្នាច្បាស់លាស់ទេ។ គាត់បន្ថែមថា បើកុំតែបារាំង មកដណ្ដើមកម្ពុជាដាក់ក្រោមអាណាព្យាបាល ក៏ប្រហែលស្តេចបាងកក មិនរើសយកថៃ ធ្វើសញ្ជាតិរបស់ប្រទេសសៀមដែរ។ ពីព្រោះព្រះអង្គ ក៏លង់នឹង វប្បធម៌ខ្មែរយ៉ាងខ្លាំង។ ប៉ុន្តែ បើព្រះអង្គមិនជ្រើសរើសយកអត្តសញ្ញាណជាតិផ្សេងពីខ្មែរទេ ប្រទេសសៀមពេលនោះ អាចត្រូវក្លាយជាកម្មវត្ថុនៃការវាតទីបន្តរបស់មហាអំណាចបារាំង ដោយសារហេតុផលមានវប្បធម៌ដូចខ្មែរនៅពេលនោះ។ បើរឿងនោះជាការពិតមែន ប្រហែលមក​ដល់ពេលនេះ បាងកក គឺជាហាណូយ ហើយភ្នំពេញ គឺជាហូជីមិញ។ ពីព្រោះថា ប្រទេសទាំងពីរ មានភាសាផ្លូវការតែមួយ គឺភាសាខ្មែរ ហើយអ្នកកាន់អំណាចបាងកក ក៏មិនចាំបាច់ខំប្រឹងប្រែងដោះប្រាសាទអង្គរទៅតំឡើងវិញនៅបាងកក កាលពីឆ្នាំ១៨៦០ និងមិនចាំបាច់ខំសាងសង់តាមលំនាំអង្គរវត្តជាថ្មីដូចពេលនេះដែរ។ ទោះបីជា ស្តាប់ទៅ ដូចជាមានហេតុផលល្អ ក៏ខ្ញុំមិនសូវជឿគាត់ ពីព្រោះតែសិលាចារឹករាមកំហែង ដែលព្រះរាជាអង្គនោះបានរកឃើញ ឬប្រហែលបានប្រ....ឡើងទៀតផង។

មកដល់ពេលនេះ រឿងរ៉ាវនោះកន្លងទៅលើស១៥០ឆ្នាំហើយ ៗបានក្លាយជាការពិត ប្រវត្តិសាស្ត្រមិនអាចកែប្រែបាន ប្រជាជនខ្មែរដើមនៅក្នុងប្រទេសនោះ ក៏ជិតផុតពូជអស់ដែរ។ ​ដោយសារ​ពួក​គេ​ទទួល​ការ​អប់រំ​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ថៃ​ ​និង​លែង​ចេះ​និយាយ​ភាសា​ដើម​របស់​ម៉ែឪ។ ហេតុដូច្នេះ គេមិនគួរទៅគាស់យកអតីតកាលមកលងធ្វើឲ្យមនុស្សភ័ន្តច្រឡំបន្តការសង្ស័យកំណើតរបស់ខ្លួនទៀតទេ។ បើចិត្តសឿងជ្រុលក្បត់ដូនតា ធ្វើបរទេសហើយ គួរតែបន្តទៅមុខ សំលឹងទៅមុខ ហើយខិតខំកសាង និងច្នៃប្រឌិតបង្កើតអារ្យធម៌ថ្មីៗទៀតឡើង មិនគួរមកបន្តញាំញីអ្នកខំថែរក្សាកេរ និងផ្នូរដូនតានោះទេ។

ចំពោះប្រាសាទអង្គរវត្ត មានអាចារ្យម្នាក់ទៀត ជាប្រធានគណៈកម្មការប្រវត្តិសាស្ត្រថៃ ដែលជាដៃគូចរចាជាមួយភាគឺខ្មែរកាលឆ្នាំ២០០៥ ពន្យល់ថា «អង្គរ​គឺ​ជាមជ្ឈមណ្ឌលអន្តរជាតិ»នៅសម័យ​នោះ​​។ ​ពីព្រោះ​ប្រាង្គ​ប្រាសាទ​ទាំង​នោះ​ បាន​កសាង​ឡើង​ដោយ​មនុស្ស​ចម្រុះ​ជាតិសាសន៍​។ ​(កាល​នោះ​ខ្ញុំ​បាន​លើក​សំណួរ​តបគាត់​វិញ​ថា​ ​តើ​បាងកក​សព្វថ្ងៃ​អាច​មជ្ឈមណ្ឌល​របស់​​អន្តរជាតិ​បាន​ទេ​ ​ពីព្រោះ​សំណង់​ធំៗ​ជាច្រើន​ត្រូវ​បាន​កសាង​ដោយ​ពលករ​ខ្មែរ​ ​ឡាវ​ និង​ភូមា​?​ តែ​គាត់​មិន​បាន​ឆ្លើយ​តប​)​។ ​បើ​មាន​អ្នក​ប្រាជ្ញ​ថៃ​គិត​​ឃើញ​បែប​នេះ​​​កាន់​តែ​ច្រើ​ននាក់ ​តើ​អាច​ដែរ​ទេ ការខិតខំធ្វើពេលនេះ គឺ​ជា​ដំណើរ​បង្វែរ​អត្តសញ្ញាណ​របស់​ជាតិ​មួយ​ ​ទៅ​ជាបេតិកភណ្ឌរបស់អន្តរជាតិ ជា​អត្តសញ្ញាណ​សកល​ ​​ដើម្បីប្រយោជន៍អន្តរជាតិ ដូចលោកអាចារ្យម្នាក់នោះថាមែន ទេដឹង?

#អត្ថបទ:សាស្រ្តចារ្យ វង់ សុធារ៉ា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login