Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ម៉ោងដប់មួយដប់ពីរ(១១-១២) ពាក់កណ្តាលយប់ហើយក៏ដេកមិនលក់ មិនរវល់ទេ គ្មានធ្វើអ្វីទេ ព្យាយាមដេកតែដេកមិនលក់ ជូនកាលឈានដល់ម៉ោងមួយ(០១) ជាងយប់ក៏មាន ហើយពេលខ្លះក៏មិនបានដេកពេញមួយយប់។
វាមានអារម្មណ៍ថា ពិភពលោកនេះមានតែខ្លួនម្នាក់ឯង ហាក់ដូចជាពិភពលោកកំពុងតែដាក់ទណ្ឌកម្មមកលើរូបកាយមួយនេះ ព្យាយាមហើយ តែក៏នៅតែដូចដើម។

ពេលខ្លះក៏ធ្លាប់គិតថាប្រហែលមកពីការញាុំអ្វីដែលមិនធ្វើឱ្យងងុយហើយទើបបែបនេះ ដូចជាកាហ្វេជាដើម។ ប៉ុន្តែធាតុពិតទៅគ្រប់យ៉ាងមិនមែនមកពីរបស់ទាំងនោះទេ វាប្រហែលមកពីចិត្តដែលកំពុងតែគិតពីនេះពីនោះ នឹកដល់អតីត កំពុងវង្វេងជាមួយបច្ចុប្បន្ន ខ្វាយខ្វល់ពីអនាគត។

គិតច្រើនពេកវាក៏មិនបានអ្វី ទម្លាក់វាចុះខ្លះទៅ គិតបន្តិចបន្តូចបានហើយ អ្វីដែលហួសហើយឱ្យវាហួសទៅ បច្ចុប្បន្នកំពុងបន្តក៏ព្យាយាមធ្វើវាឱ្យល្អបំផុតទៅបានហើយ ចំណែកពេលអនាគតទុកឱ្យវេលាជាអ្នកនាំវាមកជួបយើងដោយខ្លួនឯងទៅចុះ។ តែកំឡុងពេលរងចាំយើងត្រូវតែធ្វើវាឱ្យអស់ពីសមត្ថភាពភាព កុំស្រែកថា វាពិបាកណាស់សម្រាប់ខ្លួន តាំងដែលមិនបានធ្វើអ្វីផងនោះ។

គិតបានតែកុំគិតហួសព្រំដែន យំបានតែត្រូវឆាប់បាន កើតទុក្ខ ខូចចិត្ត ឈឺចាប់ បានគ្រប់សព្វយ៉ាងទាំងអស់ តែកុំចំណាយជាមួយវាយូរពេក ព្រោះមានរឿងច្រើនណាស់ដែលគួរធ្វើ ហើយវាក៏សំខាន់សម្រាប់ជីវិត ជាងរឿងទាំងអស់នេះទៅទៀត។

អត្ថបទចាស់: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo?fbid=213416447317184&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login