Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ទឹកភ្នែកដែលស្រក់ហូរនៅពេលនេះវាបានធ្វើឱ្យខ្ញុំខ្លាចរអាខ្លាំងបំផុតចំពោះមនុស្សដែលល្អតែពីដំបូង ហើយចុងក្រោយក៏ប្រែក្រឡាក្លាយជាមនុស្សមួយផ្សេងទៀតដែលគួរឱ្យខ្លាច និងរអាខ្លាំងបំផុត។ ពីមុនចូលមក មើលទៅហាក់ដូចជាស្មោះត្រង់ ព្យាយាមចូលមកស្និទ្ធស្នាល រាក់ទាក់ ដើម្បីឱ្យចិត្តរបស់ខ្ញុំទន់ និងព្រមបើកដើម្បីទទួលយកគេមកធ្វើជាចំណែកមួយក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្តែមិនយូរប៉ុន្មាន ស្នាមញញឹមដែលធ្លាប់តែស្រស់ ធ្លាប់តែញញឹមដាក់គ្នាទៅវិញទៅមកដោយភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់ វាក្លាយទៅជាសោះកក្រោះ ហាក់មិនមានអារម្មណ៍អ្វីទៀតឡើយ។

នេះរឺដែលគេហៅថា មនុស្សអាត្មានិយម? អូ! ខ្ញុំបានជួបវាហើយ វាពិតជាមិនគួរឱ្យនឹកស្មានមិនដល់ថា ភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់ពិតមិនអាចជួយអ្វីបានសោះសម្រាប់មនុស្សមួយចំនួន។

ជួបហើយ! ស្គាល់ហើយ! មនុស្សមនុស្សអាត្មានិយម។ នៅពេលដែលយើងអស់តម្លៃ ឬអស់ប្រយោជន៍សម្រាប់គេ គេក៏ទុកយើងចោល កាត់ផ្តាច់មនោសញ្ចេតនាដែលធ្លាប់សាងមកដោយគ្មានអារម្មណ៍អ្វីសោះ។ ភាពស្មោះត្រង់មិនមានតម្លៃអ្វីសម្រាប់មនុស្សមិនចេះស្កប់ស្កល់ទេ ហើយចុងបញ្ចប់នៃការទាក់ទងជាមួយមនុស្សបែបនេះ ក៏មានតែការខកចិត្ត និងខាតពេលវេលាទទេៗ។

មនុស្សអាត្មានិយមតែងតែគិតថាអ្នកដទៃជាមនុស្សល្ងង់ ងាយស្រួលបោកប្រាស់ ហើយមើលទៅជ្រុងណាក៏សុទ្ធតែភាពអវិជ្ជមានរបស់អ្នកដទៃ ដើម្បីតែប្រយោជន៍ខ្លួនឯងហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង។ ចូរពិនិត្យឱ្យច្បាស់មុនសម្រេចចិត្ត ចៀសវាងខកចិត្តនៅពេលក្រោយ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=214031737255655&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login